រោងភាពយន្តលេជេននឹងមានការចាក់បញ្ចាំងមុនថ្ងៃ រឿង Insidious: The Last Key

Insidious: The Last Key

0
1475

សួស្តីហ្វេនៗទាំងអស់គ្នា!!!

រឿងដ៏រន្ធត់សម្រាប់ដើមឆ្នាំថ្មីនេះបានមកដល់ហើយ!
សម្រាប់ហ្វេនៗដែលចង់មើល រឿងសុបិន្តហូតព្រលឹង: កូនសោចុងក្រោយ (Insidious: The Last Key) មុនគេ រោងភាពយន្តលេជេនបានបំពេញចិត្តហ្វេនៗទាំងអស់គ្នា ដោយមានការចាក់បញ្ចាំងជាពិសេសសម្រាប់ រឿងសុបិន្តហូតព្រលឹង: កូនសោចុងក្រោយ (Insidious: The Last Key) ចាប់ពីថ្ងៃនេះ​ រហូតដល់ ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨​ មុនថ្ងៃចាក់បញ្ចាំងជាផ្លូវការចំនួន៣ថ្ងៃ។​ អ្វីដែលពិសេសជាងនេះទៅទៀតនោះគឺ ក៏មានកញ្ចប់ពិសេសសម្រាប់អតិថិជនទាំងអស់របស់លេជេន។ ក្នុងកញ្ចប់នោះមាន សំបុត្រកុនរឿងInsidious ចំនួន២សន្លឹក និងឈុត Combo ធំ១ ហើយយើងនឹងថែមជូនពោតលីង តូចមួយពេលប្រិយមិត្តទិញកញ្ចប់នេះ (ជៀសវាងភ្ញាក់និង ជះចោលពេលកំពុងមើល) ។

កញ្ចប់នេះ មានតម្លៃត្រឹមតែ ១២ដុល្លារ សម្រាប់សាខា ស៊ីធីម៉ល និងទួលគោក ចំណែកឯសាខាមានជ័យគឺតម្លៃតែត្រឹមតែ ១១ដុល្លារប៉ុណ្ណោះ! អ្វីដែលរំភើបមួយទៀតគឺ លោកអ្នកអាចប្រើប្រាស់កម្មវិធី ផាយ ផេ រឺ កាតសមាជិកដើម្បីបញ្ចុះតម្លៃលើកញ្ចប់នេះផងដែរ។

នៅចាំអីទៀត? ហៅដៃគូ រឺមិត្តអ្នកមកទស្សនារឿងដ៏រន្ធត់នៅដើមឆ្នាំ២០១៨នេះ។

Insidious: The Last Key
Insidious: The Last Key