ដើមឆ្នាំថ្មីនេះ សម្រាប់ហាង ផ្ទះបាងកក បាននាំចំណីមាត់ថ្មី មុខម្ហូបប្លែកៗ ញាុំឆ្ងាញ់ហូរញើស ហាមាត់ ដើម្បីផ្គាប់អតិថិជនដែលនិយមពិសារនៅក្នុងហាងរបស់ខ្លួនឱ្យ ទទួលបាននៅអារម្មណ៍ថ្មី នៃស្នាដៃច្នៃមុខម្ហូប ហើយត្រូវម៉ាច់ហ្មង សម្រាប់អ្នកដែលចូលចិត្តម្ទេសហិលៗហ្នឹង ដឹងតែស្រក់ទឹកមាត់ច្រោកហើយ។




ហាង ផ្ទះបាងកក សម្រាប់យុវវ័យភាគច្រើន ប្រាកដជាបានស្គាល់ពីស្នាដៃរសជាតិធ្វើម្ហូបថ្មី ហើយមានការសើរតតគ្នាពីរសជាតិឆ្ងាញ់! ហើយសម្រាប់ឆ្នាំថ្មីចូលមកដល់នេះ ពីហាង ផ្ទះបាងកក បាននាំមកនូវមុខម្ហូបថ្មីៗ ហើយពេញនិយមសម្រាប់អ្នកពិសារបែបហិល មានដូចជា៖ ភ្លាក្តាមឆៅ,ញុំពពាយ, បុកល្ហុងមឹក, មឹកបាងកក, ស៊ុបប្រហិតត្រី, ស៊ុបខួរជ្រូក៛ , មាន់អប់ ,នំបញ្ចុកបាងកក គឺសុទ្ធសឹងតែជាអាហារឆ្ងាញ់ហូរញីស ឃើញទ្រាំមិនបានតែម្តង ដោយសារតែរូបរាង មើលទៅទំនងណាស់! និយាយថាស្រក់ទឹកមាត់ច្រោកហ្មង!




ក្នុងចំណោមអាហារទាំងនោះ ផ្ទះបាងកក ក៏មានម្ហូបថ្មីជាច្រើនមុខផ្សេងទៀត សុទ្ធតែប្លែកៗ ហើយបើសម្រាប់យុវវ័យភាគច្រើនដែលចូលចិត្តជួបជុំគ្នាញាុំអាហារសម្រន់ គួរតែទៅភ្លក្សរសជាតិថ្មីទាំងអស់គ្នាណា ហើយសូមបញ្ជាក់ថាមិនមែនមានតែម្ហូបហិលទេ អត់ហិលក៏មានដែរ ច្រើនមុខណាស់ រួមទាំងភេសជ្ជះគ្រប់មុខផងដែរ។


ហាង ផ្ទះបាងកក
អាស័យដ្ឋាន ៖ នៅលើផ្លូវសុធារស ទល់មុខសកលវិទ្យាល័យបៀលប្រាយ
ទូរស័ព្ទទំនាក់ទំនង ៖ 096 245 62 82
វីដេអូ