ហាងអាហារសម្រន់មួយកន្លែង ដែលមានលក់អាហារសម្រន់យ៉ាងសម្បូរបែបច្រើនមុខ សុទ្ធសឹងជាប្រភេទចំណីអាហារដែលកំពុងពេញនិយមខ្លាំង សម្រាប់យុវវ័យក្នុងការអង្គុយញ៉ាំជជែកគ្នាលេង បន្ទាប់ពីការសិក្សា ហើយក៏មិនឆ្ងាយប៉ុន្មានទេ ពីសាកលាប៊ែលធី ផ្លូវ ៣៦០ មានឈ្មោះថា The Snack Cambodia។



ហាង The Snack Cambodia មានបំរើជូនលោកអ្នកនូវអាហារសម្រន់ច្រើនមុខដូចជា៖ បុកល្ហុងខ្យង បុកល្ហុងពោះគោ ពោះគោបំពងទឹកប្រហុក កង្កែបបំពងម្សៅ កង្កែបអាំងម្ទេស ខ្យងឆាម្រះព្រៅ សាច់ជ្រូកអាំង ស្លាបមាន់អាំង កោះមាន់អាំង សាច់គោអាំង មីបុក កង្កែបបំពងម្សៅ ញាំបង្គា និងអាហារច្រើនមុខផ្សេងទៀត និយាយគ្រាន់តែដើរចូលមុខហាង គឺលោកអ្នកនឹងទទួលបានអារម្មណ៍ថាមានក្លិនឈ្ងុយ ដែលចេញពីកន្លែងអាំងសាច់ខាងមុខហាង ធ្វើអោយទប់ទប់ទឹកមាត់មិនបានទេ។







ម៉្យាងទៀតហាង The Snack Cambodia ម្ចាស់ហាងក៏មានលក់ទឹកកកឈូសត្រជាក់ចិត្ត និងបង្អែមជាច្រើនរសជាតិឆ្ងាញ់ ហើយសម្រាប់ភ្ញៀវដែលមិនបានមកញ៉ាំផ្ទាល់ក៏អាចកម្មង់ទិញបាន ហាងមានសេវាដឹកជញ្ជូនដល់ទីកន្លែង។






ហាង The Snack Cambodia
ទូរស័ព្ទ៖ Tel: (010-011) 838 010
ទីតាំង៖ ផ្ទះលេខ 93CEo, ផ្លូវលេខ 360, ចំការមន, ភ្នំពេញ
សេវាកម្ម៖ ដឹកជញ្ជូនដល់ទីកន្លែង
បើកលក់៖ 10:30នាទីព្រឹក ដល់ម៉ោង 8:30 នាទី យប់
វីដេអូ