និយាយទៅថាអួត ៣កន្លែងនេះអ្នកបាត់ដំបងណាក៏ស្គាល់ដែរ!

ហាង ៣កន្លែងល្បីឆ្ងាញ់ប្រចាំខេត្តបាត់ដំបង

0
1771

ដំណើរកំសាន្តជាលក្ខណះគ្រួសារ ជានិច្ចជាកាលគ្រប់ក្រុមគ្រួសារតែងតែមានគម្រោងទៅដើរលេងតាមបណ្តាខេត្តនានា ដើម្បីលំហែរអារម្មណ៍ កាត់បន្ថយភាពស្មុកស្មាញ​ បង្កើនភាពស្និតស្នាល និងបង្កើតអនុស្សាវរីយ៍ផងដែរ ក្នុងនោះយើងតែងតែចង់សាករសជាតិម្ហូបដែលពេញនិយមខ្លាំង និងល្បីប្រចាំខេត្តនោះហើយមែនអត់? ដូចនេះប្រសិនបើលោកអ្នកជ្រើសរើសខេត្តបាត់ដំបងនោះ ចឹងបើបានទៅកុំភ្លេចស្វែងរកហាង ៣កន្លែងនេះ ល្បីឆ្ងាញ់ខ្លាំង។ លោកអ្នកដឹងរួចមកហើយ ថាខេត្តបាត់ដំបង ជាខេត្ត ដែលមានកន្លែងដំណើរកំសាន្តក៏ច្រើន ហើយសំបូររបស់ញ៉ាំឆ្ងាញ់ៗ ប្លែកៗ  តោះតាមដានវីដេអូ និងអត្ថបទខាងក្រោមនេះទាំងអស់គ្នា៖

ទាដុតអំបិលម្ទេសទួលតាឯក

ទាដុតអំបិលម្ទេស គុយទាវសាច់ទា ទួលតាឯក បើនិយាយពីអ្នកដែលមានស្រុកកំណើតនៅទីរួមខេត្តបាត់ដំបងវិញ គឺស្គាល់ច្បាស់តែម្តងព្រោះអី ហាងនោះមានអ្នកចូលចិត្តរសជាតិសាច់ទានៅទីនោះ សឹងតែគ្រប់គ្នាទៅហើយ។ ដោយចំនុចពិសេស ​របស់ម្ចាស់ហាងគឺផ្តោតសំខាន់ទៅលើ ទឹកជ្រលក់ ហឹរឆ្ងាញ់ប្លែកហ្មង។

ទាដុតអំបិលម្ទេសទួលតាឯក
ទាដុតអំបិលម្ទេសទួលតាឯក
ទាដុតអំបិលម្ទេសទួលតាឯក
ទាដុតអំបិលម្ទេសទួលតាឯក
ទាដុតអំបិលម្ទេសទួលតាឯក
ទាដុតអំបិលម្ទេសទួលតាឯក

ទាដុតអំបិលម្ទេសទួលតាឯក
ទូរស័ព្ទ៖ 092 6666 15, 096 6666 15
ទីតាំងថ្មី (១០៨)៖ ផ្លូវរោងចក្រតម្បាញ ខាងជើងរោងចក្រតម្បាញ ខាងមុខវត្តទួលតាឯក។

ហាង ខួរចំហ៊ុយបាត់ដំបង ឬហៅថាខួរចំហ៊ុយសាលាឌូវី

ជាមធ្យមរៀងរាល់ថ្ងៃ ខួរជាង២០០ចានលក់អស់គ្មានសល់ដោយសារតែហាងរបស់គាត់ពេញនិយមខ្លាំងទៅលើមុខម្ហូបមួយនេះ ព្រោះអីគ្រាន់តែឈានជើងចូលហាងភ្លាម ឃើញហើយឆ្នាំងធំៗ ដាក់ចំហ៊ុយខួរទាំងឆ្នាំងៗ បើកគំរបភ្លាមហ៊ុយត្រលោម ជះក្លិនឈ្ងុយទាញចិត្តអោយកុំម្ម៉ងភ្លេត។

ខួរចំហ៊ុយ
ខួរចំហ៊ុយ
ពងមាន់អាំងប៊ឺរ
ពងមាន់អាំងប៊ឺរ
ខួរចំហ៊ុយ
ខួរចំហ៊ុយ

ហាង ខួរចំហ៊ុយបាត់ដំបង ឬហៅថាខួរចំហ៊ុយសាលាឌូវី
ទូរស័ព្ទ៖ 089 899 399 / 096 555 2055
ចាប់លក់ពីម៉ោង៖ ៣រសៀល
តម្លៃ៖ ខួរ១ចាន ៦០០០រៀល
ទីតាំង៖ បាត់ដំបង ជិតសាលាឌូវី

អាហារដ្ឋាន R1 បាយសាច់គោបន្ទះដែក

បាយគោដុត ដែលអ្នកនៅទីរួមខេត្តបាត់ដំបង គ្រប់គ្នាធ្លាប់ញ៉ាំសរសើរថាឆ្ងាញ់ ហើយពួកគាត់តែងតែមិត្តភ័ក្រ្ត បងប្អូនដែលទៅលេងស្រុកកំណើតរបស់ខ្លួនទៅភ្លក្សនៅទីនោះ ព្រោះអីបាយនេះបើកលក់រាប់ឆ្នាំហើយ នៅតែអាចរក្សាបាននូវភាពល្បីល្បាយ និងរសជាតិនៅឆ្ងាញ់ជាទីគាប់ចិត្តដដែល។

បាយគោដុត
បាយគោដុត
បាយគោដុត
បាយគោដុត
បាយគោដុត
បាយគោដុត

អាហារដ្ឋាន R1 បាយសាច់គោបន្ទះដែក
ទូរស័ព្ទ៖ 011 24 85 85 / 012 66 56 24
ទីតាំង៖ ភូមិរំចេក៤, សង្កាត់រតនៈបាត់ដំបង, ក្រុងបាត់ដំបង

វីដេអូ