ហាងមួយកន្លែងឈ្មោះថា ផ្ទះផាក់ឡូវ បានបើកដំណើរការលក់អស់រយៈពេល៣៨ឆ្នាំមកហើយ គ្រាន់តែឃើញឈ្មោះហាង លោកអ្នកមួយចំនួនប្រាដកជាបានស្គាល់ ហើយបានសាករសជាតិឆ្ងាញ់ប្រចាំហាងនេះហើយមែនអត់? ដូចនេះសម្រាប់អ្នកដែលមិនទាន់បានសាកទេ ចាំក្រុមការងារយើងលើកមកបង្ហាញប្រាប់លោកអ្នក។



ហាងផ្ទះផាក់ឡូវ ជាហាងមួយដែលមានភាពល្បីល្បាញច្រើនឆ្នាំណាស់មកហើយ បន្តតកូនតចៅលក់ រហូតដល់សព្វថ្ងៃនេះ ប៉ុន្តែអ្វីដែលនៅតែមិនផ្លាស់ប្តូរនោះ គឺរសជាតិឆ្ងាញ់ឈ្ងុយជាប់មាត់ចេញពីសាច់ផាក់ឡូវ ដែលប្រើរូបមន្តពិសេសប្រចាំត្រកូលផ្ទាល់ ហើយក៏មានអតិថិជនសរសើរ ពីហាងរបស់គាត់អំពីការច្នៃមុខម្ហូបផ្សេងៗដែលធ្វើពីសាច់ផាក់ឡូវ អ្នកដែលចូលទៅពិសារហើយ គឺនឹកចង់មកម្តងទៀតមិនខាន។


ហាងផ្ទះផាក់ឡូវ ក៏មានលក់មុខម្ហូបឆ្ងាញ់ៗផ្សេងៗទៀតដែលមានដូចជា៖ បាយសាច់ផាក់ឡូវ បាយឆាសាច់ផាក់ឡូវ មីឆាសាច់ផាក់ឡូវ នំប័ុងសាច់ផាក់ឡូវ ខួរជ្រូកចំហុយ ស៊ុបមាន់ខ្មៅ ជើងមាន់ជ្រក់ហិល ជើងមាន់ខឆ្នាំងដី និងនៅមានមុខម្ហូបជាច្រើនមុខផ្សេងទៀតផងដែរ។ ហើយអ្វីដែលអាចបំពេញចិត្តអ្នកអោយចូលចិត្តហាងនេះទៀតនោះគឺ តម្លៃសមរម្យអាចទទួលយកបាន សមនឹងម្ហូប ញ៉ាំហើយមិនស្តាយលុយ ក្នុងចំណាយនោះទេ ។


ហាង ផ្ទះផាក់ឡូវ ឆ្នាំ១៩៨០
ទូរស័ព្ទ៖ 010 718 198 / 061 999 961/ 081 575 779
ទីតាំង៖ ផ្ទះលេខ 73 ផ្លូវ 105 សង្កាត់បឹងកេងកង៣ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ
វីដេអូ