ស្ថិតនៅលើផ្លូវប៉ាស្ទ័រ ម្តុំផ្សារតាប៉ាង ដែលជាកន្លែងល្បីខ្លាំង ហើយសម្បូរទៅដោយប្រភេទអាហារសម្រន់ លោកអ្នកនិងឃើញនៅចំមុខផ្ទះបាក់បែកមួយកន្លែង មានមនុស្សជាច្រើន មានអ្នកខ្លះអង្គុយញាុំពងទាកូន ឯអ្នកខ្លះទៀតឈរចាំកម្មង់ទិញញុំា នោះគឺតូបលក់ពងទាកូនល្បីឆ្ងាញ់ខ្លាំងជាង៣០ឆ្នាំហើយនៅផ្សារតាប៉ាង ដែល១ថ្ងៃគាត់អាចលក់រហូតដល់៥០០គ្រាប់ លក់ដាច់គ្មានសល់នោះទេ។



អស់រយៈពេលជាង៣០ឆ្នាំហើយ ដែលរបរលក់ពងទាកូននៅមុខផ្ទះបាក់បែកនេះចាប់ផ្តើមលក់តាំងពីម្តាយតដល់់កូន រហូតមកដល់សព្វថ្ងៃ ហើយអតិថិជនចាស់ ថ្មី ជាច្រើន គ្រប់ស្រទាប់វណ្ណៈ ដែលចូលមកពិសារពងទាកូននៅកន្លែងរបស់គាត់ ទាំងភ្ញៀវថ្មើរជើង ជិះម៉ូតូ សូម្បីភ្ញៀវជិះឡានក៏មានដែរ ហើយភ្ញៀវដែលចូលពិសារ គឺសរសើរថាពងទាកូនកន្លែងគាត់ឆ្ងាញ់ ពងទាកូនក្តៅៗ ហើយជាពិសេស អំបិលម្រេច ទឹកត្រីផ្អែមនឹងតែម្តង ខុសពីកន្លែងដទៃដែលពួកគាត់ធ្លាប់ហូប ។



តូប ពងទាកូនផ្សារតាប៉ាង
ទូរស័ព្ទ៖ 010 977 017
ទីតាំង៖ ម្តុំផ្សារតាប៉ាងមុខផ្ទះបាក់បែក
វីដេអូ