ភីហ្សា សព្វថ្ងៃប្រជាជនខ្មែរយើងមានការពេញនិយមខ្លាំង មិនចាញ់ប្រជាជនអ៊ីតាលីប៉ុន្មានទេ! យើងសង្កេតឃើញថាហាង លក់ភីហ្សា ជាច្រើន មានទាំងហាង ធំៗ និងហាងតាមចិញ្ចើមក៏មានដែរ។ ថ្ងៃនេះក្រុមការងារសូមប្រាប់ទីតាំងលក់ ភីហ្សាឆ្ងាញ់មួយកន្លែង រសជាតិអ៊ីតាលីកាត់ខ្មែរ ភីហ្សាដុតឡអុស ដែលលក់ក្បែរបងផ្ទះគេ ស្ថិតនៅម្តុំទួលទំពូង ឈ្មោះថា Mr King Pizza ។


Mr King Pizza លក់ភីហ្សារសជាតិអីុតាលីកាត់ខ្មែរ ដែលធ្វើដោយស្នាដៃកូនខ្មែរមួយរូបដែលមានបទពិសោធន៍ច្រើនឆ្នាំខាងផ្នែកចុងភៅ សម្រេចចិត្តមកបើកកន្លែងលក់ភីហ្សាតាមរទេះនៅក្បែរផ្សារទួលទំពូង បានបញ្ចេញថ្វីដៃរបស់ខ្លួន ហើយក៏មានការទទួលស្គាល់ពីភ្ញៀវបរទេស និងបងប្អូនខ្មែរដែលទិញទៅពិសារ ថាមានរសជាតិឆ្ងាញ់មិនចាញ់ហាង ធំៗ ប៉ុន្មានទេ!។ នំ ភីហ្សា របស់គាត់ គឺកែច្នៃគុណភាពនំ ប្រើរូបមន្តកូនកាត់រសជាតិអ៊ីតាលីកាត់ខ្មែរ ហើយយកទៅចំអិនដោយ ដុតឡអុស ដែលធ្វើអោយសំបកភីហ្សា ស្រួយស្តើង រសជាតិឆ្ងាញ់។


ភីហ្សាឡដុតអុស Mr King Pizza ក៏មានលក់ភីហ្សាច្រើនរសជាតិផ្សេងទៀតផងដែរ មានទាំងតូច មានទាំងធំ ដែលផ្តល់ជាជម្រើសដល់អ្នកពិសារ ហើយគាត់ក៏មានសេវាដឹកជញ្ជូនដល់ទីកន្លែងផងដែរ។ ហើយល្ងាចនេះ បើចង់ញាុំភីហ្សាឡដុតអុស កន្លែងគាត់ចាប់បើកពីម៉ោង ២ ដល់ម៉ោង ១០ យប់ ។



ហាង Mr King Pizza
ទូរស័ព្ទ៖ 096 836 27 28 / 012 33 25 86
ទីតាំង៖ ផ្លូវ 155 កែងផ្លូវ 454 ទល់មុខ ZANDO ទួលទំពូង
វីដេអូ