ប្លែកក៏ប្លែក ថ្មីក៏ថ្មីពីហាងកាហ្វេដីតែងមាន ការបន្ថែមកែច្នៃមុខម្ហូបមិនអោយអតិថិជនរបស់ខ្លួនឃើញ ម៉េនញ៉ូម្ហូបដដែលនោះឡើយ ដោយលើកនេះដុតមែនទែន គឺដុតអាំងខ្មងជើងគោ ឆ្អឹងជំនី និងស្តេកត្រីសាម៉ុន ត្រីធូណាបែបខ្មែរ ដាក់ក្នុងចង្អេរតែមួយ សម្រាប់ញ៉ាំគ្នាច្រើន ពិសេសសម្រាប់ក្រុមគ្រួសារ គឺម៉ាឆ្អែតហ្មង។




ហើយការដែលយកធុងសាំងមកច្នៃលើកនេះ ជាការកែច្នៃមុនគេផងដែរនៅប្រទេសយើង ចំនុចពិសេសរបស់ចង្ក្រាននេះ គឺផ្តោតសំខាន់ទៅលើកំដៅ ព្រោះវាក្តៅងំ អាចចំអិនសាច់បានឆ្អិនសព្វល្អ នៅពេលដែលយើងគ្របគំរបវាអោយជិតតែ២ ទៅ៣នាទី ផ្សែងហ៊ុយភាយក្លិនឈ្ងុយតាមប្រហោងមាត់គំរប បើកមកឆ្អិនតែម្តង អ៊ែមហ្មងចង្ក្រាននេះ។




ងាកមកចំនុចពិសេសរបស់ម្ហូបវិញគឺ ខ្មងជើងគោមានរូបមន្តប្រលាក់យ៉ាងពិសេស រួមផ្សំជាមួយការញ៉ាំខួរឆ្អឹងដោយប្រើទុយោ ដែលកំពុងមានការពេញនិយមខ្លាំងព្រោះអី ការញ៉ាំបែបនេះអាចអោយយើងញ៉ាំបានអស់ និងប្លែកអារម្មណ៍ តែកុំភ្លេចថតស៊ែលហ្វីឌឺពួកម៉ាក់ដែលមិនទាន់បានសាកផងណា ព្រោះអីតម្លៃសមរម្យត្រឹម៤.៥០ដុល្លារ ក្នុង១ចាន សម្រាប់ខ្មងជើងគោ និងឆ្អឹងជំនីជ្រូក ហើយរសជាតិម៉ាអ៊ែមទៀត!


អីយ៉ា! ចង់ភ្លេចណែនាំមុខម្ហូបពិសេសមួយមុខនេះ អោយលម្អិតនោះគឺ ស្តេកត្រីសាម៉ុន ត្រីធូណាបែបខ្មែរ ដែលត្រីប្រភេទនេះជាទូទៅ ជាត្រីដែលប្រជាជនជប៉ុនចូលចិត្តបំផុតហើយក៏ជាមុខម្ហូបប្រចាំប្រទេសផងដែរ ព្រោះអីវាល្អសម្រាប់សុខភាព និងរសជាតិឆ្ងាញ់ខុសពីត្រីធម្មតា ហើយមានតម្លៃថ្លៃថែមទៀតផង តែចំណែកឯនៅហាងកាហ្វេដីវិញ មុខម្ហូបនេះមួយចានតម្លៃត្រឹមតែ ៥ដុល្លារប៉ុនណោះ។
ចឹងថ្ងៃនេះបើមិនទាន់ដឹងទៅញ៉ាំអីនៅណាទេ អាចទៅសាកហាងនេះបាន…



ហាង កាហ្វេដី ដែលមានទីតាំងថ្មី ស្ថិតនៅ ផ្ទះលេខ 64 ផ្លូវលេខ 430 ភូមិ១ ក្រុមទិ7 សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ភ្នំពេញ រឺក៏អាចទំនាក់ទំនងបាន តាមរយៈលេខទូរស័ព្ទ 016 267 626 / 095 267 626។ អីយ៉ា! ភ្លេចប្រាប់អ្នកទាំងអស់គ្នាថា សម្រាប់មុខម្ហូបថ្មីៗទាំងអស់នេះក៏មានលក់នៅសាខាទួលគោកផងដែរ៖ ស្ថិតនៅផ្ទះលេខ20 ផ្លូវ 590 (ម្តុំទល់គោក) រឺក៏អាចទំនាក់ទំនងបាន តាមរយៈលេខទូរស័ព្ទ 077 85 99 59 / 015 85 99 59។
វីដេអូ