បើយើងធ្វើដំណើរកាត់តាមផ្លូវ155កែងផ្លូវ464 ពីផ្សារទួលទំពូងមកហួសមួយផ្លូវមើលខាស្ដាំដៃ លោកអ្នកនឹងទទួលបានអារម្មណ៍ថាមានឈ្ងុយ ក្លិនដែលហោះហើរកាត់ច្រមុះរបស់អ្នក ចេញពីកន្លែងអាំងសាច់មួយកន្លែង នៅគឺតូបឈ្មោះថា នំប័ុងសីុវម៉ៃអាំង168 ដែលល្បីតៗគ្នាថាមានរសជាតិឆ្ងាញ់។


នំប័ុងសីុវម៉ៃអាំង168 ដែលល្បីតៗគ្នាថាមានរសជាតិឆ្ងាញ់ ហើយក៏បានការទទួលស្គាល់ខ្លាំងពីអតិថិជនចាស់ ថ្មី ដែល សរសើរថាប្លែកមាត់ ពេលបានញាុំនំប័ុង ដែលប្រើសាច់សីុវម៉ៃមកអាំងឡើងឈ្ងុយ ព្រោះអីនំបុង័ស្រួយៗដាក់ជាមួយនឹងសាច់សុីវម៉ៃអាំងក្ដៅៗ ស្រូបទឹកត្រីខខាប់ៗ បានមន្ថែមជ្រក់ឆៃថាវពីលើទៀតនោះ ធានាថាឈ្ងុយឆ្ងាញ់ជាប់ចិត្ត ហើយអ្នកដែលបានពិសារហើយក៏មិនដែលជិនណាយនឹងរសជាតិនេះដែរ តំលៃក៏សមរម្យ១ដើម៨០០០៛ទេ នេះជាមូលហេតុដែលហាងគាត់តែមានអ្នកគាំទ្រមិនចេះដាច់។



និយាយមិនមែនអួតទេណា តែឃើញថាល្បីបស់គេមែន មានទាំងឡានម៉ូតូចាំកម្មង់ទិញថែមទៀតផង ក្រុមការងារសាករួចហើយឆ្ងាញ់មែន ហើយបើល្ងាចនេះបើមិនដឹងថាទៅណាទេ ចឹងទៅសាកទៅណា បើមិនចង់អង្គុយញាុំទេអាចតេកម្មង់បាន មានសេវាដឹងជញ្ជូនដល់ទីកន្លែង។



ហាង: នំប័ុងសីុវម៉ៃអាំង168
ទូរស័ព្ទ៖ 070348161 / 012933586
ទីតាំង៖ ស្ថិតនៅខាងត្បូងផ្សារទួលទំពូង ផ្លូវ155 កែង464
វីដេអូ