រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២៤ មករាឆ្នាំ២០១៨នេះ អ្នកនាងម៉េង កែវពេជ្ជតាកំពូលតារាចម្រៀងដែលមានសម្លេងពិរោះក្រអួនក្រអៅ បែរជាបង្ហោះសារលើហ្វេសប៊ុករបស់អ្នកនាងថា អ្នកនាងអត់បានងូតទឹក និងដុសធ្មេញទេ ដោយសារតែអ្នកនាងវង្វេងដៃមិនដឹងទុកសោទ្វារនៅឯណា។
អ្នកនាងបានបង្ហោះសារយ៉ាងខ្លីថា៖ «បាត់សោរលក្ខណ:ទ្រង់ទ្រាយធំ, ទឹកក៍អត់បានងូត ធ្មេញក៍មិនបានដុស ស្រស់ស្រាយខ្លាំងណាស់ ?» ។ ក្រោយការបង្ហោះលើបណ្តាញសង្គមរួចមកក៏មានអ្នកគាំទ្ររបស់កំពូលតារាចម្រៀងដែលជាមាតានៃបុត្រា-បុត្រី២រូបនេះ បានបញ្ចេញមតិថាពួកគាត់តឹងទ្រូងជំនួសអ្នកនាង ហើយក៏មានអ្នកខ្លះទៀតបានសរសេរថា «បងសម្លាញ់មកឧត្តុង្កមកបងអូនចាំទទួុលបាយបង» ។
ជាការឆ្លើយតបនឹងសាររបស់អ្នកគាំទ្រ អ្នកនាងម៉េង កែវពេជ្ជតាបានបញ្ជាក់ថា៖ «សួស្តីបងប្អូន, ស្អែកឡើងទើបដឹងថា យាយដោះគាត់យកទុកអោយ ព្រោះខ្ញុំភ្លេចចោលលើតុ ។ យប់មិញយាយដោះអត់នៅ ។ ហាសហា អត់បានងូតទឹក ចង់គ្រុន»។
បន្ទាប់ពីបង្ហោះសាររឿងបាត់កូនសោររួចមក អ្នកនាងក៏បានជូនដំណឹងដល់អ្នកគាំទ្ររបស់អ្នកនាងឱ្យបានដឹងថា អ្នកនាងមានដំណឹងល្អចង់ជំរាប ព្រោះនៅថ្ងៃទី ២៣ ខែមិនា ២០១៨ខាមុខនេះ លោកអ្នកនឹងបានជួបជាមួយវត្តមានរបស់អ្នកនាង និងលោក វុធ្ឍី ( ដន ) ក្នុងកម្មវវិធីរាត្រីសមោរស នាភោជនីយដ្ឋាន Massena ហៅ Tikok ក្នុងសង្កាត់ Paris 13 នៃប្រទេសបារាំង ៕