Thursday, April 25, 2024
spot_img
More

    Latest Posts

    សុ​ភ័​ក្រ កុ​សុ​ម៉ា​ អាមេ​រិ​ក​សម្បូរ​ដុល្លារ​ប៉ុណ្ណឹង​ហើយ​ នៅ​តែ​ពិចារណា​ទៀត!

    រាជធានីភ្នំពេញ ៖ តារាចម្រៀង​ និងជាពិធីការនីដែល​ឡើង​កូដ​ខ្លាំង​មួយ​រយៈ​ចុង​ក្រោយ​នេះ​ កញ្ញា ​សុភ​ក្រ័ កុ​សុ​ម៉ា​ នៅ​តែ​ទទួល​បានការ​ពេញចិត្ត​លើ​ទេព​កោសល្យ​។​ ដោយ​មាន​​សិល្បៈ​ពេញ​ខ្លួន​ ហើយ​នាង​កំពុង​តែ​ល្បី​ក៍​មាន​អ្នក​នៅ​អា​មេ​រិ​ក​ ទាក់ទង​យក​ទៅ​ច្រៀង​សម្តែង​នៅ​ទីនោះ​។

     

    ក្នុង​ចំណុច​នេះ ​សុភ​ក្រ័ កុ​សុ​ម៉ា ​បាន​ទទួលស្គាល់​ថា ​ពិតជា​មាន​អ្នក​ធានា​ចេញ​ទៅ​ច្រៀង​នៅ​ប្រទេស​អា​មេ​រិ​ក​មែន​។ ​នាង​ថា​ក្តាប់​ការងារ​ក្នុង​សិល្បៈ​តាំងពី​តូច​មក​នាង ​ទើបតែ​មានឱកាស​ទទួល​សំណើរ​ទៅ​ច្រៀង​នៅ​អា​មេ​រិ​ក ​ដែល​ជា​ប្រទេស​មហាអំណាច​ ហើយមានការ​ចង់ទៅ​ជា​ច្រើន​ពី​តារា​យើង​។

    ​យ៉ាងណាមិញ​ស្រប​ពេល​ដែល​កិច្ចការ​សិល្បៈ​ផ្នែក​ពិធី​ការិនី​ក្រមិចក្រមើម​ស្ទុះ​ឡើង​នា​ង ក៍​មមាញឹក​តាម​ហ្នឹង​មួយ​ថ្ងៃ​ៗ​ជាប់​កម្មវិធី​រដឹក​។​ ម្ល៉ោះហើយ​ឱកាស​ចាកចេញ​ទៅ​អា​មេ​រិ​ក​ ក្លាយជា​ការ​ពិចារណា​ខ្លាំង​តែ​ម្តង​ខ្លាច​ប៉ះពាល់​ដល់​ការងារ​ក្នុងស្រុក​។ ​មាន​ចំនុច​ផ្សេង​ទៀត​ដែល​នាង​ត្រូវ​ពិចារណា​ដែរ​ដូច​ជា​បើ​ទៅ​ត្រូវ​សម្រួល​ការងារ​ក្នុងស្រុក​អោយ​ហើយ ​កុំអោយ​ប៉ះពាល់​ចំណង​កុងត្រា​។ ​ជា​ពិសេស​ក្រោយ​ពេល​យល់​ថា​អា​មេ​រិ​ក​មាន​សិល្បករ​មួយ​ចំនួន​ចេញ​ទៅ​ច្រើន ​ទើប​នាង​ហាក់​ចង់​ផ្អិ​ប​ចោល​វិញ ​ហើយក៍​លេច​ឭ​ថា​ទីផ្សារ​រក​ប្រា​ក់ក៍​មិនសូវ​បាន​ក្រោយ​ពេល​បងប្អូន​នៅ​ទីនោះ​គាត់​ត្រូវការ​សន្សំ​ប្រាក់​រក្សា​ជីវភាព​អោយ​ល្អ​។​ ទោះបីជា​យ៉ាងណា​នាង​ក៍​នឹង​ពិចារណា​អោយ​ល្អ​ដើម្បី​បាន​ចាប់​ឱកាស​ទៅ​អា​មេ​រិ​ក ​ក្នុង​ន័យ​បម្រើ​អារម្មណ៍​ប្រជាជន​ខ្មែរ​នៅ​ទីនោះ​៕

    Latest Posts

    spot_imgspot_img

    Don't Miss

    Stay in touch

    To be updated with all the latest news, offers and special announcements.