ថ្មើរនេះ ជាធម្មតាយើងតែងតែនឹកឃើញដល់ម្ហូបអាហារណាដែលក្តៅៗ ព្រោះថាវាអាចរក្សាកំដៅក្នុងខ្លួនយើងបាន មិនតែប៉ុណ្ណោះអាហារខ្លះក៏ធ្វើអោយស្រួលខ្លួនផងដែរ។ បើនិយាយពីអាហារក្តៅយើងតែងនឹកឃើញដល់ស៊ុបជាក់ជាមិនខាន ព្រោះអីវាជាអាហារដ៏ឆ្ងាញ់ពេលកំពុងហុយក្តៅៗ ពីក្នុងឆ្នាំង។ ចឹងស៊ុបមួយឆ្នាំង១ម៉ឺននេះញ៉ាំម្នាក់ឯង ធានាថាម៉ាតឹងពោះ។



សាច់បន្លែមួយចាន មីមួយដុំ ដាក់ចំអិនដោយខ្លួនឯងលើឆ្នាំងភ្លើងទឹកស៊ុបភ្លាមៗ ក្តៅៗ តាមការចូលចិត្ត បន្ទាប់មកបានយើងដួសញ៉ាំ ទាំងស៊ុបកំពុងពុះជាការស្រេច អូ៎ភ្លេច បើបានញ៉ាំជុំពួកម៉ាក់ទៀតកាន់តែអ៊ែម ដណ្តើមគ្នាញ៉ាំម៉ាសប្បាយ តែកុំភ្លេចហៅទឹកដូង គាស់ក្រវិលកំប៉ុងញ៉ាំផង ដូងនេះប្លែកសាកមើលទៅត្រជាក់ៗឆ្ងាញ់ណាស់។



និយាយទៅរសជាតិ និងតម្លៃ ស៊ីគ្នានិយាយរួមសមរម្យណាស់ ហើយជិតចុងខែផងចង់ញ៉ាំស៊ុប ទៅហាង ស៊ុបឆ្នាំងយក្ស នេះទៅអស់លុយតិចបានប៉ូវកំលាំងទៀត រកណាបានល្ងាចនេះជួបគ្នានៅលើផ្លូវ ១១៣ ក្រោយរោងកុនគិរីរម្យ។



ហាង ស៊ុបឆ្នាំងយក្ស
ទូរស័ព្ទ៖ 088 592 5555
បើកលក់ពីម៉ោង៖ 11ព្រឹក-9យប់
ទីតាំង៖ ស្ថិតនៅក្រោយរោងកុនគិរីរម្យ ផ្ទះលេខ ៣០ ផ្លូវ ១១៣ សង្កាត់បឹងកេងកង ២ ដែលនៅក្បែរហាង Lisa