មួយរយៈចុងក្រោយនេះ ហាងតែគុជ ឬតែទឹកដោះគោ រីកស្គុះស្គាយដូចផ្សិតពាសពេញរាជធានីភ្នំពេញយើង ក៏ដូចជាតាមបណ្តាខេត្តមួយចំនួនទៀត ប៉ុន្តែមានហាងមួយ ដែលយើងនឹងលើកយកមកបង្ហាញប្រាប់លើកនេះ មានចំនុចពិសេស ហើយក៏ទើបតែមានដំបូងគេផងដែរនៅកម្ពុជាយើងដែលហាងនេះបាននាំយករសជាតិភេសជ្ជៈថ្មីដែលអាចញ៊ាំជំនួសអាហារពេលព្រឹកបាន ភេសជ្ជៈប្រចាំហាងនោះមានឈ្មោះថា Tang Rice Yogurt ។




ចុះ Admin អើយម៉េចបានហ៊ានថា អាចញ៊ាំជំនួសអាហារពេលព្រឹកបានចឹង មើលទៅដូចតែទឹកដោះគោធម្មតាដូចគេដូចឯង គ្រាន់មានស្អីគេនោះពណ៌ស្វាយៗពីក្រោម សោះហ្នឹង? អីយ៉ាសសំនួរនេះ! Admin មិនខ្លាចអីនឹងឆ្លើយឡើយដោយសារបានចម្លើយនេះមកពី ម្ចាស់ហាងដ៏ស្រស់សង្ហារ ៤នាក់បានខ្សឹបប្រាប់មកថា Tang Rice Yogurt ពិតជាភេសជ្ជៈអាចញ៊ាំជំនួសអាហារពេលព្រឹកបានមែន វាមានរហ័សនាមថា Mini Breakfast ហើយមិនតែប៉ុណ្ណោះវាក៏ជាភេសជ្ជៈដែលល្អសម្រាប់សុខភាពថែមទៀតផង ក្នុងចំណោមភេសជ្ជៈជាង២០មុខផ្សេងទៀត ដោយសារតែភេសជ្ជៈនេះមាន ទឹកដោះគោស្រស់ យ៉ាអួរស្រស់ លាយជាមួយអង្ករដំណើបពណ៌ស្វាយ ហើយនាំចូលដោយផ្ទាល់តែម្តងពី ទីក្រុងស៊ីដនី ពិសេសទៀតនោះសូម្បីតែទឹកកក ទឹកស្ករ សុទ្ធតែផលិតដោយផ្ទាល់នៅក្នុងហាងតែម្តង។


ចឹងហើយបើលោកអ្នកភ្លេចញ៊ាំ ឬជ្រុលម៉ោងបាយព្រឹកអី អាចកម្ម៉ង់សាកល្បងបានណា ឬក៏អញ្ជើញមកសាកល្បងដោយផ្ទាល់នៅហាង Cha Tang Cambodia ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ ប៉ាស្ទ័រ ជិតសាលាស៊ីសុវត្ថិ ងាយរកមែនទែន ហើយប្រសិនបើនៅតែមិនអាចរកឃើញទៀតនោះ អាចខលទំនាក់ទំនងមកកាន់លេខ 095 280 281 បាន ឬដើម្បីសួរនាំព័ត៌មានផ្សេងៗទៀតក៏បាន។



ហាង CHA TANG CAMBODIA
Tel: 095 280 281
បើកលក់ 9ព្រឹក-9យប់
ទីតាំង លើផ្លូវ ប៉ាស្ទ័រ ជិតសាលាស៊ីសុវត្ថិ
ផែនទី https://goo.gl/maps/uqkWEbVUwkvczqER8
Promotion: បញ្ចុះតម្លៃ ៥% សម្រាប់សិស្សានុសិស្ស ដោយគ្រាន់តែបង្ហាញកាតសិស្សទៅអ្នកគិតលុយ
វីដេអូ