ប្រវត្តិ និងមូលហេតុនៃទីតាំងសំខាន់ៗមួយចំនួន ដែលធម្មយាត្រា ៥ ដែនដីនៃតំបន់ទន្លេមេគង្គលើកទី២នេះ បានប្រារព្ធពិធីនៅទីនោះ

0
1030

នាថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០១៩ ក្បួនធម្មយាត្រា ៥ ដែនដីតំបន់ទន្លេមេគង្គបានចេញដំណើរពីទីក្រុងវៀងច័ន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឆ្ពោះទៅកាន់ វាំងនាគិន្ទ្រ ខាំឆៈណូត ខេត្ត ឧត្តររាជធានី ទឹកដីប្រទេសថៃ។ 

កម្មវិធីនេះ បានចាប់ផ្តើមដោយមានពិធីសូត្រចម្រើនព្រះបរិតនិងផ្សាយនូវមេត្តាធម៌។ បន្ទាប់មក ក៏មានការប្រារព្ធពិធីបែបព្រហ្មញ្ញសាសនាមួយ បួងសួងដល់ ភុជង្គនាគ ឥសីស៊ីសុធថូ និង លោកយាយស៊ីបទុមា នៅបរិវេណអាស្រមរបស់លោកទាំង២ និងថ្វាយដើមពោធិ៍ព្រឹក្ស ចំនួន ២ ដើម នៅកោះ វាំងនាគិន្ទ្រ។ ក្រោយមកមានពិធីបួងសួងធំ ចំពោះឥសីស៊ីសុធថូ និង លោកយាយស៊ីបទុមា នៅទីតាំងពិធី ដោយមានលោកវិន័យ វីរៈភូជង្គ ជាប្រធានពុទ្ធឱវាទ អមដោយលោក សុផាក់ឆៃ វីរៈភូជង្គ លេខាធិការស្ថាប័នពោធិគយ៉ាវិឆាឡៃ ធ្វើការដាំដើមពោធិ៍នៅទីលានពិធីចំនួន ២ ដើម។ 

សម្រាប់រឿងដំណាលនៃ ខាំឆៈណូត នេះ ប្រជាជននៅទីនេះមានជំនឿថា ជាទីតាំងមួយនៃរូងភូជង្គនាគ ឬផ្លូវទៅកាន់ឋានបាដាល។ រឿងដំណាលនេះបាននិទានតៗគ្នាមកថា ណងក្រាក់សែ ឬ ណងសែ ជាទឹកដីភាគខាងជើង នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ទឹកដីរបស់ភូជង្គនាគមួយផ្នែកគ្រប់គ្រងដោយ អ្នកតា ផាក់យ៉ាស៊ីសុធថូ និងមួយទៀតជារបស់ អ្នកតាសុវណ្ណ នាតគ្រប់គ្រង។ អ្នកតាទាំង2 អង្គ បានដាក់ ខសន្យានឹងគ្នាថា ប្រសិនអ្នកណាចេញទៅរកចំណី ម្នាក់ទៀតមិនត្រូវចេញទេ ហើយជាអ្នកដែលប្រមាញ់និងយកមកចែក។ 

ថ្ងៃមួយក៏មានបញ្ហាជំលោះមួយកើតឡើង តាមរយៈការដណ្តើមចំណីគ្នា រហូតដល់កើតសង្គ្រាមតស៊ូគ្នាយកស្លាប់យករស់រវាងទេវតាតូចធំ ទាំង ៣ ភព រហូតដឹងលឺដល់ព្រះឥន្ទ្រទើបត្រាស់អោយនាគទាំង២ឈប់ប្រយុទ្ធ ហើយបែរមកនាំគ្នាជីកទន្លេ អ្នកណាជីកដល់សមុទ្រមុនអ្នកនោះនឹងបាន ត្រី ទៅទន្លេនោះ។ ដើម្បីការពារកុំអោយនាគទាំង២ឈ្លោះគ្នា ទើបដាក់ខណ្ឌចែកដោយភ្នំភ្លើង (មួយចំហៀងជាទន្លមេគង្គ និង មួយទៀតជាទន្លេណាន) ។ 

តាមការពិត អ្នកតាផាក់យ៉ាស៊ីសុធថូ ជាអ្នកជីកទន្លេមេគង្គនោះ បានមុន ទើបស្នើរទូលសុំព្រះឥន្ទ្រអោយមានផ្លូវឡើងពីឋានបាដាល ជាមួយលោករបស់មនុស្ស ឫ រណ្តៅភូជង្គនាគ ទុក 3កន្លែង។ ដែល ២ កន្លែងនៅឯសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងវត្តព្រះធាតុហ្លួង និងព្រះធាតុខ្មៅ ក្នុងក្រុងវៀងច័ន្ទ។ ចំណែកឯមួយកន្លែងទៀត គឺនៅ ខាំឆៈណូត ខេត្ត ឧត្តររាជធានី ទឹកដីប្រទេសថៃ។ ទីតាំងទាំង ៣ នេះ ជាកន្លែងដែលក្រុមគណៈធម្មយាត្រាបានឆ្លងកាត់ និងប្រារព្ធពិធីឡើង។ 

លោក សុផាក់ឆៃ វីរៈភូជង្គ លេខាធិការស្ថាប័នពោធិគយ៉ាវិឆាឡៃ បានបង្ហាញ អោយដឹងដែរថា គម្រោងធម្មយាត្រាលើកទី 2 នេះ បានមកបំពេញ និង ផ្សព្វ​ផ្សាយមេត្តាធម៌នៃព្រះពុទ្ធសាសនានោះ គឺពាក់ព័ន្ធនឹងរណ្តៅទាំងបី ជាទីតាំងដែលបានទៅដល់ក្នុងធម្មយាត្រាលើកនេះ។ 

កម្មវិធីនាថ្ងៃទី 27 តុលានោះដែរ ក៏មានការចូលរួមពីសំណាក់ ព្រះសង្ឃទាំង ៥ ប្រទេស, លោក អាក់ផៃ ចាន់ថាក់ណាក់ចុលឡាក់កៈ អតីតរដ្ឋមន្រ្តីក្រសួងការងារ អនុប្រធានក្រុមនៃសមាគមពោធិគៈយ៉ា ជាប្រធានកិត្តិយសនៃពិធី, លោក មន្តសិទ្ធិ ផៃសានថាក់ណាក់វ៉ាត់ អភិបាលខេត្តសុគន្ធ ណាខន និងលោក សុផាក់ឆៃ វីរៈភូជង្គ លេខាធិការស្ថាប័នពោធិគៈយ៉ា ព្រមទាំងពុទ្ធបរិស័ទនៃខេត្តសុគន្ធ ណាខន។ កម្មវិធីសាសនានាយប់នោះ ​មានពិធីសូត្រមន្តនមស្សកា និងការដាំដើមពោធិ៍ដ៏ជ្រះថ្លាជាកិច្ចបញ្ចប់ពិធី៕