តែ គឺជាភេសជ្ជៈដែលមានអាយុកាលដ៏យូរលង់ និងពេញនិយមបំផុតនៅជុំវិញពិភពលោក។ តែខ្មៅ មានចំនួនប្រហែល៧៥ភាគរយនៃការប្រើប្រាស់តែនៅលើពិភពលោក ។ នៅក្នុងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអឺរ៉ុប តែខ្មៅ គឺជាភេសជ្ជៈដែលគេនិយមពិសាបំផុត តែបៃតងពេញនិយមបំផុតនៅប្រទេសជប៉ុន និងប្រទេសចិន ។ ចំណែកឯតែអ៊ូឡុង និងតែ.សមានបរិមាណតិចតួចប៉ុណ្ណោះនៅជុំវិញពិភពលោក ។
ក្នុងចំណោមសកម្មភាពជីវសាស្ត្រជាច្រើនដែលមានក្នុងតែ សារជាតិPolyphenols ដែលមានក្នុងតែបៃតងដូចជា សារជាតិEGOG EGC EOG និង EC និងសារធាតុ Theaflavins និង Thearubigins នៅក្នុងតែខ្មៅ មានសកម្មភាពប្រឆាំងនឹងអុកស៊ីតកម្ម ។ សារធាតុគីមីទាំងនេះ ជាពិសេសសារធាតុ EGOG និង EOG មានសកម្មភាពបំផ្លាញរ៉ាឌីកាល់សេរី និងអាចការពារកោសិកាពីការខូចខាត DNA ដែលបង្កឡើងដោយប្រភេទអុកស៊ីសែនដែលមានសកម្មភាពខ្លាំង ។ សារជាតិ Polyphenols ក៏អាចទប់ស្កាត់ការរីកលូតលាស់នៃកោសិកាដុំសាច់ និងនាំឱ្យមានការសម្លាប់កោសិកានៅក្នុងមន្ទីរពិសោធន៍ និងការសិក្សាលើសត្វ ។ ក្នុងការការសិក្សាលើសត្វ និងការពិសោធន៍ផ្សេងទៀត សារជាតិCatechins ដែលមានក្នុងតែ អាចរារាំងការបង្កើតសរសៃឈាមថ្មី និងការឈ្លានពាននៃដុំសាច់ទៅកន្លែងផ្សេងទៀតក្នុងរាងកាយ ។ លើសពីនេះទៅទៀត សារជាតិ Polyphenolsក្នុងតែ អាចការពារប្រឆាំងនឹងការខូចខាតដែលបង្កឡើងដោយអ៊ុលត្រា UV (កាំរស្មី UV) វិទ្យុសកម្ម B ដែលវាអាចធ្វើការផ្លាស់ប្តូរមុខងារប្រព័ន្ធភាពស៊ាំ ។
លើសពីនេះទៅទៀត តែបៃតង អាចភ្ញោចអង់ស៊ីមបន្សាបជាតិពុលនៅក្នុងរាងកាយដូចជា Glutathione Glutathione Stransferase និង Quinone ដែលអាចជួយការពារប្រឆាំងនឹងការលូតលាស់របស់ដុំសាច់ ។ ទោះបីជាផលប្រយោជន៍ដ៏មានសក្តានុពលនៃតែមានច្រើនដោយសារសកម្មភាពប្រឆាំងអុកស៊ីតកម្មខ្លាំងនៃសារធាតុ Polyphenols តែយន្តការដែលតែអាចជួយទប់ស្កាត់ជំងឺមហារីកមិនទាន់ត្រូវបានគេរកឃើញនៅឡើយ ៕
បើចឹងមកពីរបៀបធ្វើតែបៃតងទាំងអស់គ្នា!
ប្រភព៖ YouTube Channel pinkmacprincess