ផ្លែស្វាយត្រូវបានគេដឹងថា មានក្រុមវីតាមីនខ្លាំងៗជាច្រើនដូចជា វីតាមីន Riboflavin វីតាមីន B6 វីតាមីន A វីតាមីនC វីតាមីនE វីតាមីនK Niacin អាស៊ីតហ្វូលីក Thiamine និងអាស៊ីត Panthothenic ។ សមាសភាគទាំងនេះជួយអ្នកចៀសឲ្យឆ្ងាយពីជំងឺដែលបណ្តាលមកពីកង្វះវីតាមីន និងជាតិរ៉ែ ។ វីតាមីន E ដែលមានក្នុងផ្លែស្វាយអាចជួយបង្កើនជីវិតផ្លូវភេទរបស់អ្នកដោយភ្ញោចសកម្មភាពអ័រម៉ូនភេទរបស់អ្នក ។ ខាងក្រោមនេះជាអត្ថប្រយោជន៍ពិសេសរបស់ផ្លែស្វាយ៖
១-គ្រប់គ្រងសម្ពាធឈាម ៖ ស្វាយមានជាតិវីតាមីនដ៏ច្រើនល្អចំពោះសុខភាពទូទៅ ។ ផ្លែស្វាយសម្បូរទៅដោយជាតិប៉ូតាស្យូម ៤%នៅក្នុងផ្លែស្វាយ និងជាតិម៉ាញ៉េស្យូម២%។ ស្វាយគឺជាឱសថធម្មជាតិមួយល្អចំពោះអ្នកដែលមានជំងឺសម្ពាធឈាមខ្ពស់ ។ វាក៏មានផ្ទុកសារជាតិ Selenium កាល់ស្យូម ជាតិដែក និងផូស្វ័រផងដែរ ។
២-ព្យាបាលមុន ៖ ប្រហែលជាអ្នកមានការភ្ញាក់ផ្អើលដែលបានដឹងថា ផ្លែស្វាយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងសុខភាពស្បែក ។ ផ្លែស្វាយមិនត្រឹមតែធ្វើឲ្យផ្ទៃមុខរបស់អ្នកភ្លឺថ្លានោះទេ វាថែមទាំងធ្វើឲ្យពណ៌ស្បែកមានភាពសរលោង ។ អ្នកអាចបង្កើនសម្រស់របស់អ្នកបានយ៉ាងងាយស្រួល ដោយបន្ថែមផ្លែឈើនេះទៅក្នុងរបបអាហាររបស់អ្នក ។
ផ្លែស្វាយមានប្រសិទ្ធភាពក្នុងការព្យាបាលមុនដោយការបើករន្ធញើសដែលស្ទះនៅលើស្បែក ។ នៅពេលដែលរន្ធញើសទាំងនេះត្រូវបានបើក ការកើតមុននឹងត្រូវបញ្ឈប់ ។ ការបើករន្ធញើសនៃស្បែកគឺជាវិធីដ៏មានប្រសិទ្ធភាពបំផុតដើម្បីលុបបំបាត់ការកើតមុន ។ ដើម្បីទទួលបានអត្ថប្រយោជន៍នេះ អ្នកមិនចាំបាច់ទទួលទានផ្លែស្វាយរៀងរាល់ថ្ងៃនោះទេ។ អ្នកគ្រាន់តែបិទបន្ទះស្វាយនៅលើស្បែកមុខរយៈពេល១០នាទី បន្ទាប់មកលាងវាចេញនោះជាការស្រេច ។
៣-ពន្យឺតភាពចាស់ ៖ ស្វាយមានបរិមាណវីតាមីន A និងវីតាមីន C ខ្ពស់ដែលជួយក្នុងការផលិតប្រូតេអីុនកូឡាជែនក្នុងរាងកាយ ។ ប្រូតេអុីនកូឡាជែនជួយការពារសរសៃឈាម និងទ្រទ្រង់រាងកាយ ដោយហេតុនេះវាមានប្រសិទ្ធភាពបន្ថយដំណើរការវិវឌ្ឍទៅរកភាពចាស់នៃស្បែក ។ ដូច្នេះផ្លែស្វាយត្រូវបានគេហៅថាជាផ្លែឈើប្រឆាំងភាពចាស់។
៤-ពង្រឹងសុខភាពខួរក្បាល ៖ ផ្លែស្វាយមានបរិមាណវីតាមីន B6 ច្រើនក្រៃលែង ដែលចាំបាច់សម្រាប់ការថែរក្សា និងការធ្វើឱ្យប្រសើរឡើងមុខងារខួរក្បាល ។ វីតាមីនទាំងនេះជួយបញ្ចូលសារធាតុបញ្ជូនសញ្ញាសរសៃប្រសាទសំខាន់ចូលគ្នា ដែលរួមចំណែកក្នុងការកំណត់អារម្មណ៍ និងកែប្រែលំនាំនៃការគេង ។ ផ្លែស្វាយផ្តល់នៅបរិមាណនៃវីតាមីននេះគួរឱ្យកត់សម្គាល់ពីធម្មជាតិ ។ ប្រសិនបើអ្នកបរិភោគផ្លែស្វាយទៀងទាត់ អ្នកអាចធានាបានថា ខួរក្បាលរបស់អ្នកនឹងមានសុខភាពល្អ ហើយសរសៃប្រសាទនឹងដំណើរការមុខងារប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ អ្នកក៏អាចចៀសវាងការប្រើថ្នាំដែលមានផលប៉ះពាល់យ៉ាងច្រើន ដោយការទទួលទានផ្លែស្វាយជំនួសវិញ៕
ប្រភព៖ YouTube Channel Manjula’s Kitchen