ទឹកដូងគឺជាជម្រើសភេសជ្ជៈដ៏ល្អក្នុងការបំបាត់អាការស្រេកទឹក ព្រមទាំងមានរសជាតិឆ្ងាញ់ទៀតផង ។ លើសពីនេះទៅទៀត ភេសជ្ជៈនេះសម្បូរទៅដោយសារធាតុចិញ្ចឹម ដែលផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព ។ ខាងក្រោមនេះជាអត្ថប្រយោជន៍នៃទឹកដូង ដែលជួយរក្សាភាពស្រស់ស្អាតដល់ស្បែក ៖
-បង្កើនភាពស្រស់ស្អាតដល់ស្បែក ៖ ចំពោះអ្នកដែលមានរោគមុន ឬស្នាមជាំផ្សេងទៀតនៅលើស្បែកមុខ អ្នកអាចលាបទឹកដូងលើតំបន់ដែលមានបញ្ហាទាំងនោះ ដោយសារទឹកដូងមានសមត្ថភាពក្នុងការជម្រះបញ្ហាទាំងនោះ និងធ្វើឲ្យស្បែកមុខមានភាពស្រស់ថ្លា ។ វាក៏បន្ថែមសំណើមដល់ស្បែក ប្រសិនបើអ្នកទទួលទានទឹកដូង វានឹងបញ្ចេញជាតិប្រេងចេញពីរាងកាយរបស់អ្នក ។
មិនត្រឹមតែអាចជួយសម្រកទម្ងន់នោះទេផ្លែដូងក៏អាចយកមកធ្វើជាទឹកដោះគោផងដែរ ចូលមើលវីដេអូទាំងអស់គ្នា!