នៅត្រីមាសទីមួយឆ្នាំ2017 ក្រុមហ៊ុនGoogle និងបង្ហាញម៉ូដែលនាឡិកាឆ្លាតវៃចំនួនពីរ ។ លើសពីនេះនាឡិកានោះនឹងដំណើរការដោយកម្មវិធី Android Wear 2.0 ។ នេះបើតាមសម្តីរបស់លោក Jeff Chang ប្រធានផលិតផលនៃ Android Wear របស់ក្រុមហ៊ុនGoogle ។
Google បានបញ្ជាក់ថា ខ្លួនកំពុងធ្វើការជាមួយដៃគូក្នុងការបង្កើតផលិតផលថ្មីនោះ ប៉ុន្តែក្រុមហ៊ុនមិនបានបញ្ជាក់ថា ដៃគូរបស់Googleមានឈ្មោះអ្វីឡើយ ។ អ្នកនាំពាក្យរបស់ក្រុមហ៊ុនGoogle និយាយថា ផលិតផលថ្មីរបស់ខ្លួននឹងបំពាក់នូវឈ្មោះក្រុមហ៊ុនដៃគូរបស់ខ្លួន និងមិនមានបំពាក់យីហោGoogleទៀតទេ ។ មានន័យថា ក្នុងផលិតផលថ្មីនោះនឹងមានបំពាក់យីហោនៃក្រុមហ៊ុនទាំងពីរ ដែលជាដៃគូនឹងគ្នា ។
សម្រាប់ផលិតផលនាឡិកាAndroid Wear ផ្សេងៗទៀត នឹងអាចទទួលបាននូវបញ្ចេកវិទ្យាថ្មីAndroid Wear 2.0 ក្រោយពេលការសម្ពោធនាឡិការបស់ក្រុមហ៊ុនGogle សិន ។ តែទោះជាយ៉ាងណា ក៏មិនមានន័យថា គ្រប់ផលិតផលទាំងអស់សុទ្ធតែអាចបំពាក់បច្ចេកវិទ្យាថ្មីនោះទេ ។
បើទោះជាផលិតផលថ្មីនោះ នៅមិនទាន់បានបង្ហាញពីក្រុមហ៊ុនផ្លូវការក្តី ក៏មានដំណឹងចចាមអារ៉ាមថា នាឡិកាថ្មីនោះនឹងបំពាក់បច្ចេកវិទ្យាដូចជា ការវាស់សម្ពាធបេះដូង និងមានប៊ូតុងច្រើនជាងផលិតផល ផ្សេងៗ ហើយប្រហែលមានតម្លៃថ្លៃ បច្ចេកវិទ្យាGPS កម្មវិធីGoogle Assistant support និងកម្មវិធីAndroid Payជាដើម ៕