សម្រាប់ការប្រកួតក្នុងជើងទី2 រវាងក្រុម Manchester United នឹងក្រុម FC Rostov ក្នុងពានរង្វាន់ Europa League។ កាលពីជើងទី 1 ក្រុមទាំង 2 បានត្រឹមស្មើរគ្នា 1 ទល់នឹង 1។ ដូច្នេះការប្រកួតត្រូវ សម្រេចនៅជើងទី 2នេះ ដើម្បីស្វែករកកៅអីមួយទៅកាន់វគ្គ 16ក្រុមចុងក្រោយ។ សម្រាប់ជើងទី 2 យប់មិញនេះ គឺក្រុម Manchester United បានយកឈ្នះទៅក្រុម Rostov ក្នុងលទ្ធផល 1-0។ មួយគ្រាប់ របស់ Manchester United គឺរកបានដោយកីឡាករ Mata ក្នុងនាទី 70។ ដូច្នេះក្រុម Manchester United មានកៅអីមួយឡើងទៅវគ្គបន្តទៀត។ ចំពោះការចាប់ឆ្នោតរើសគូរប្រកួតកសម្រាប់វគ្គ 16ក្រុមចុងក្រោយ នឹងធ្វើឡើងនៅថ្ងៃទី 17នេះហើយ។