ពេលដែលលោកអ្នកជិះកាត់ ស្តុបទេពផនអ្នកនឹងឃើញមានរទះដាក់លក់អាហារតាមផ្លូវជាច្រើននៅក្បែរនោះ ហើយក្នុងចំនោមរទះទាំងនោះមានរទះមួយដែលគេដាក់ឈ្មោះថា ពោះគោទឹកប្រហុក ម្លប់ដើមក្ងោក។
ហើយអ្នកនឹងឃើញអ្នកលក់ដ៏ស្រស់ស្អាតចាំទទួលស្វាគមន៍យើងយ៉ាងរាក់ទាក់និយាយ មិនហត់ចាំសួរយើងថាតើបង យកអីខ្លះ ហើយប៉ុន្មានដែរជាក់ជាមិនខាន ជាមួយស្នាមញញឹមដ៏រីករាយម្ចាស់ ពោះគោទឹកប្រហុក ក៏មានលក់សាច់គោអាំងទឹកប្រហុក ឈរអាំងបណ្តើរឆ្លើយជាមួយសំនួរក្រុមការងារយើងបណ្តើរ ថាក្នុងមួយថ្ងៃ ត្រឹម៤ម៉ោង គិតចាប់ពីម៉ោងលក់ ៥ល្ងាច ដល់ត្រឹមម៉ោង៩យប់ គឺលក់អស់ហើយ ដោយអស់ពោះគោ៣០គីឡូ ហើយសាច់គោអាំង ១០គីឡូអីហ្នឹង។
និយាយពីរសជាតិវិញ យើងក៏សុំនិយាយបានថា ទទួលយកបានទឹកជ្រលក់មានរសជាតិឆ្ងាញ់ មានបន្លែគ្រប់គ្រាន់ និយាយរួមអ៊ែមហ្មង បើល្ងាចនេះមិនដឹងថាត្រូវធ្វើអីញ៉ាំទេ កុំភ្លេចណាច្រកយកមកញ៉ាំនៅផ្ទះបាន ជុំគ្រួសារ មិត្តភ័ក្រ្តក៏បាន។
វីដេអូ