គុយទាវ គឺជាអាហារពេលព្រឹកដ៏ពេញនិយមសម្រាប់ប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ។ ដូច្នេះការលើកឡើងថ្ងៃនេះ គឺជាគុយទាវ ដែលគេហៅថា គុយទាវបាក់សៀក។
ហាងនេះមានឈ្មោះថា សូហៃ គុយទាវបាក់សៀក បានប្រើប្រាស់រូបមន្តដ៏ពិសេសដើម្បីចម្អិនទឹកស៊ុបយ៉ាងសម្រិតសម្រាំងឆ្ងាញ់ និងមានក្លិនឈ្ងុយ។ ម្ចាស់ហាងដែលមានភាពរួសរាយរាកទាក់បានបញ្ជាក់ថាក្នុងមួយថ្ងៃបាក់សៀក គឺប្រើប្រាស់អស់ទៅដល់ ១៥ គីឡូក្នុងមួយថ្ងៃ។
ចំណុចពិសេសរបស់បាក់សៀករបស់ហាងនេះ គឺត្រូវផលិតពីសាច់ជ្រូក ថ្មីៗ ស្រស់ៗ រាល់ថ្ងៃជាប្រចាំ ដែលមានរសជាតិ ផ្អែម ស្រួយ ស្វិត ឆ្ងាញ់ គ្មានលាយជាតិម្សៅ ឬ គីមីអ្វីឡើយ។ គុយទាវបាក់សៀក មួយចាន អ្នកអាចកុម្ម៉ង់បន្ថែម ឆ្អឹងស៊ុប តាមតម្រូវការនិង ចំណង់ចំណូលចិត្ត បានថែមទៀតផង។ ក្រៅពីនេះនៅ ហាងសូហៃ គុយទាវបាក់សៀក ក៏មានបម្រើជូននូវ គុយទាវខគោ នំប័ុងខគោ កាហ្វេទឹកដោះគោ និងភេសជ្ជះជាច្រើនមុខទៀត។
ហាង សូហៃ គុយទាវបាក់សៀក
លេខទូរស័ព្ទ៖ 088 888 2222, 078 471 472, 096 4002 168
អាស័យដ្ឋាន ៖ ផ្លូវជាតិលេខ ៥ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឬស្សីកែវ រាជនីភ្នំពេញ ( នៅពីមុខ ឃ្លាំងក្រុមហ៊ុន Green Trade ឬក៏ ហួស CTN ប្រហែល 1500ម។
វីដេអូ