ហាងលក់ម្ហូបអាហារជាច្រើនប្រភេទមានទាំងម្ហូបខ្មែរ និងថៃ ឬក៏អាហារសម្រន់ជាច្រើនមុខដែលជាចំណីកំពុងពេញនិយមសម្រាប់យុវវ័យ។ នាពេលនេះក្រុមការងារ KSPG.TV បានទៅភ្លក់អាហារនៅហាងមូូយកន្លែងដែលមានឈ្មោះប្លែកមែនទែនមានឈ្មោះថា មាុំតុងយី ដែលមានលក់ប្រភេទជាមីតុងយាុំ រសជាតិឆ្ងាញ់ប្លែកមាត់ ជូរ ហឹរ ត្រូវមាត់តែម្តង។
នៅក្នុងចានមីមានទឹកស៊ុបពណ៌រៀងក្រហមប្លែក មានសាច់ ប្រហិត ផ្សិត បន្លែជាច្រើនមុខទៀត។ ម្ចាស់ហាង មាុំតុងយី បានច្នៃមីតុងយាំុនេះអោយមានភាពប្លែកនិយាយរួមគឺឲ្យមានរសជាតិឆ្ងាញ់ត្រូវមាត់អតិថិជនខ្មែរយើងតែម្តងរូមមានទឹកស៊ុបតុងយាំុ ៣ប្រភេទ មានដូចជា គ្រឿងសមុទ្រ សាច់មាន់ និងសាច់ជ្រូកចិញ្រា្ចំសម្រាប់អ្នកពិសាអាច កុម្ម៉ង់ទៅតាមចំណង់ចំណូលចិត្ត ។
តោះ ទៅសាកល្បងមីតុងយាុំ ពិសារអោយបាន១ដងទាំងអស់គ្នា ទីកន្លែងស្អាត មានផាសុខភាពល្អ ត្រូវនឹងមនុស្សសម័យឥលូវមានFree wifi អង្គុយលេងតាមចិត្ត។ មិនត្រឹមតែប៉ុណ្ណោះតំលៃក៏សមរម្យ អូភ្លេច៎ ហាងនេះ មានលក់ម្ហូបជាច្រើនមុខទៀតដូចជា ស្លាបមាន់បោក សាច់គោឆាអង្រ្កង មាន់លីងគល់ស្លឹកគ្រៃ ជើងមាន់លីងប្រៃផ្អែម សាច់គោបំពងល្ង និងភេសជ្ជះជាច្រើនមុខទៀត។
ហាង មាុំតុងយី
ទូរស័ព្ទ៖ 093969909/017 598883
អាស័យដ្ឋាន ៖ #18 ផ្លូវ 184 សង្កាត់ ជ័យជំនះ ខណ្ឌដូនពេញ (ខាងជើងក្រោយវាំង)
វីដេអូ