ចាំអីទៀត! ពិព័រណ៏អាហារកូនស្លាព្រានៅផ្សារទំនើបដែលទើបនឹងបើកថ្មីថ្មោង

Kon Slaprea

0
1106

តើអ្នកធ្លាប់លឺពីពិព័រណ័អាហារស្លាព្រាដែលធ្វើនៅខែមីនាដែរឬទេ? ឥឡូវនេះ ក្រុមការងារ The Idea បាននាំជូនលោកអ្នកជាថ្មីម្ដងទៀតនូវ ពិព័រណ័អាហារខ្នាតតូចដែលមានឈ្មោះថា កូនស្លាព្រា ដែលនឹងប្រព្រឹត្តឡើង នៅផ្សារទំនើប Exchange Square នៅថ្ងៃទី ២៦ និង ២៧ ខែសីហាខាងមុខនេះ ចាប់ពីម៉ោង ១១ ព្រឹករហូតដល់ ៨ល្ងាច។

Kon Slaprea

កម្មវិធីនេះនឹងរៀបចំឡើងដោយមានប្រមាណជាជិត ៣០ ស្តង់លក់អាហារចម្រុះ កម្មវិធីសប្បាយៗជាច្រើនសម្រាប់មនុស្សគ្រប់វ័យ។ កូនស្លាព្រានឹងមកដល់នាចុងសប្តាហ៏នេះដែលអ្នកគ្រប់គ្នាអាចចូលរួមបានដោយសេរីនិងឥតគិតថ្លៃ មិនថា កុមារ មនុស្សជំទង់ ម្នាក់ឯង គូស្នេហ៍ និងលក្ខណៈគ្រួសារគឺអាចចូលរួមបានទាំងអស់។ ហើយពិព័រណ៌នេះទៀតសោតគឺមានសកម្មភាពសប្បាយៗជាច្រើនមានសម្រាប់អ្នកចូលរួមដូចជា ល្បែងពពុះសាប៊ូយក្ស គប់បាល់ប៉េងប៉ុង ខាំដួងព្រះច័ន្ទ ការបង្ហាញនិងបង្រៀនពីការធ្វើម្ហូប ការដាក់តាំងម្ហូបអាហារជាច្រើនប្រភេទ ដែលមកពីបណ្តាភោជនីយដ្ឋាននានា គ្រប់ទិសទីជុំវិញប្រទេសកម្ពុជា។ អ្វីដែលពិសេសទៀតនោះគឺមានការភ្លក់និងទទួលទានអាហារជាមួយនឹងស្រាក្រឡុកយ៉ាងឆ្ងាញ់ពិសារ ថែមទាំងមានការប្រកួតប្រជែងញ៉ាំអាហារដែលអ្នកចូលរួមគ្រប់រូបមានឱកាសចូលលេងដើម្បីឈ្នះរង្វាន់ជាច្រើនផងដែរ។​

Kon Slaprea   Kon Slaprea

កូនស្លាព្រាគឺជាពិព័រណ៏ខ្នាតតូចជាងពិព័រណ៌ដែលក្រុមហ៊ុនឯកជនមួយនេះបានរៀបចំម្ដងរួចទៅហើយកាលពីខែមិនា អំឡុងដើមឆ្នាំ ២០១៧ នៅពហុកីឡាស្ថានជាតិអូឡាំពិក ដែលទទួលបានជោគជ័យជាច្រើនក្នុងការគាំទ្រពីសំណាក់ភ្ញៀវចូលរួម​ប្រមាណ ១២០០​០​ នាក់សរុបទាំងពីរថ្ងៃ ដែលបានធ្វើអោយជាប់ឈ្មោះជាពិព័រណ៏អាហារដែលធំជាងគេបង្អស់ក្នុងប្រទេសកម្ពុជា។

Kon Slaprea

ការពិត ស្លាព្រាគ្រាន់តែជាឈ្មោះពីក្រោយគំនិតដែលក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកទីផ្សារនេះបានរៀបចំឡើងសម្រាប់ពិព័រណ៌អាហារទេ ហើយពីក្រោយនៃគំនិតផ្តួចផ្តើមនេះគឺចង់ដោះស្រាយបញ្ហាការគ្រប់គ្រងកាកសំណល់ទៅវិញទេ។ ដូច្នេះហើយបានជាកូនស្លាព្រាគឺរៀបចំឡើងដោយគំនិតតែមួយដូចគ្នាទៅនឹងពិព័រណ៏អាហារស្លាបព្រាមុននេះអញ្ចឹងដែរ។

Kon Slaprea

គោលបំណងធំពីក្រោយការរៀបចំកម្មវិធីនេះ គឺ​ចង់ផ្តោតសំខាន់ទៅលើការកាត់បន្ថយការ​ ប្រើប្រាស់ផ្លាស្ទិកដែលជាការប្រភពនៃការបំផ្លាញទាំងសុខភាពនិងបរិស្ថាន​ ហើយដូចដែលយើងដឹងហើយថា ផ្លាស្ទិកគឺត្រូវការពេលវេលាយូរដើម្បីរលួយ ដែលអាចបង្ករជាការកកស្ទះ លូ ឬហូរចូលទៅក្នុងប្រភពទឹកដែលយើងប្រើប្រាស់ជាចាំបាច់រាល់ថ្ងៃ។

Kon Slaprea

ស្រដៀងគ្នាជាមួយនឹងថង់ផ្លាស្ទិកនៅក្នុងប្រទេសកម្ពុជាយើងដែលអ្នកលក់បានវេចខ្ចប់អោយអ្នកប្រើប្រាស់ដែល​ថង់នោះបានផលិតចេញពីសារធាតុគីំីមីដែលជាញឹកញយ វារលាយជាតិគីមីទៅក្នុងម្ហូបអាហារដែលយើងបានខ្ចប់ជាមួយដែលអាចបង្ករជាជំងឺគំរាមកំហែងជាច្រើនដល់ជីវិតផងដែរ។​ ដោយសារតែមូលហេតុទាំងនេះហើយបានជាអ្នកលក់នៅពិព័រណ៏អាហារស្លាបព្រាត្រូវតែគោរពតាមគោលការដែលអ្នករៀបចំបានកំណត់អោយគឺត្រូវមានការកាត់បន្ថយការវេចខ្ចប់ផ្លាស្ទីកតិចបំផុតតាមសមត្ថភាពដែលអាចធ្វើទៅបាន។​

Kon Slaprea

រងចាំដល់ណាទៀត? ការចូលរួមគឺដោយសេរីហើយតម្លៃអាហារមានក៏ចាប់ពីំ ១ ដុល្លារទៅដល់ ៤ ដុល្លារផងដែរ ជាមួយនឹងមុខម្ហូបខ្មែរនិងបរទេសជាច្រើនប្រភេទ កំពុងរងចាំអ្នក!​​

Slaprea food festival 2017 and Anniversary 1 year facetastes show

ពិព័រណ៍អាហារ ស្លាបព្រា ២០១៧ និង ខួប១ឆ្នាំរបស់ កម្មវិធី អាហារ​ FacetasteSlaprea food festival 2017 and Anniversary 1 year facetaste show#Slaprea#facetaste

Posted by Koh Santepheap TV on 7 មីនា 2017