ហេតុផល ៦យ៉ាង ទូទឹកកក Samsung Twin Cooling Plus កាន់តែអស្ចារ្យ !

Samsung Twin Cooling Plus

0
2341
Samsung Twin Cooling Plus
Samsung Twin Cooling Plus

ថ្មីៗនេះសាមសុងបានចេញទូទឹកកកទ្វារពីរម៉ូដែល Twin Cooling Plus ដែលមានភាពបត់បែន និងថាមពលខ្ពស់ ។ ខាងក្រោមនេះ គឺជាហេតុផលដែលធ្វើឲ្យអតិថិជនពេញចិត្តនឹងទូទឹកកកស៊េរីថ្មីរបស់ សាមសុង ៖

1. អាចរក្សាអាហារឲ្យនៅស្រស់រយៈពេលយូរ

Samsung Twin Cooling Plus ធានាថា កម្រិតសីតុណ្ហភាព និងសំណើមបានរហូតដល់ទៅ 70% ដែលរក្សាបាននូវភាពស្រស់ពេញទូទឹកកក ដូច្នេះបើទោះបីជាអាហាររបស់អ្នកនៅកន្លែងណាក៏ដោយ ក៏វានៅតែស្រស់។

2. គ្មានក្លិនលាយឡំគ្នានៅក្នុងទូទឹកកក

ទូទឹកកកធម្មតាមាន ប្រព័ន្ធត្រជាក់តែមួយសម្រាប់ទូទឹកកកទាំងមូល ។ ប្រព័ន្ធ Twin Cooling Plus បែងចែកលំហូរខ្យល់សម្រាប់កន្លែងត្រជាក់ និងកន្លែងកក។ វាមានប្រព័ន្ធការពារក្លិនពី កន្លែងកកកុំឲ្យទៅកន្លែងត្រជាក់ និងការពារក្លិនពីកន្លែងត្រជាក់កុំឲ្យទៅកន្លែងកក។ ដូច្នេះអ្នកអាចទុកអាហារនៅគ្រប់កន្លែងដោយរក្សាបាននូវរសជាតិដើម ទាំងស្រុង។

3. រក្សាភាពត្រជាក់រហូតដល់ទៅ 12ម៉ោងក្នុងករណីភ្លើងដាច់

គ្មាន អ្វីតក់ស្លុតជាងពេលមានអាហារត្រៀមទុកជាច្រើននៅក្នុងទូទឹកកក ហើយដាច់ភ្លើងនោះទេ ។ ការច្នៃប្រឌិតថ្មីរបស់សាមសុង គឺរចនាមក ដើម្បីពន្យាសីតុណ្ហភាពនៅពេលដែលភ្លើងដាច់ ហើយនៅតែរក្សាភាពត្រជាក់បានរហូតដល់12ម៉ោងនៅក្នុងផ្នែក Cool Pack។

4. ប្រើប្រាស់ភ្លើងតិច

បច្ចេកវិទ្យា Digital Inverter ជួយសម្រួលល្បឿនដោយស្វ័យប្រវត្តិ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃភាពត្រជាក់។ វាចំណាយថាមពលតិច កាត់បន្ថយកម្រិតសំឡេងរំខាន និងធានាដំណើរការបានយូរ។

5. មុខងារបំលែងដ៏វ័យឆ្លាត

លក្ខណៈដ៏ពិសេសជាងគេរបស់ទូទឹកកកនេះ គឺអ្នកអាចបំលែងកន្លែងកកឲ្យទៅជាត្រជាក់ដោយគ្រាន់តែចុចទៅលើ ប៊ូតុងមួយប៉ុណ្ណោះ។ ចំណុចនេះ ងាយស្រួលសម្រាប់ពេលដែលអ្នកត្រូវការកន្លែងបន្ថែម ដើម្បីដាក់អាហារឲ្យបានច្រើននៅក្នុងឱកាសពិសេសណាមួយ។ វាបំពាក់ដោយមុខងារប្រាំយ៉ាងដែលអ្នកអាចជ្រើសរើសបានតាមតម្រូវការ ។

6. ជម្រើសថាមពលត្រជាក់ និងថាមពលបង្កក

ជាថ្មីម្តងទៀត គ្រាន់តែចុចទៅលើប៊ូតុងមួយ ទូទឹកកកនេះនឹងអាចចែកចាយខ្យល់ត្រជាក់ឲ្យកកលឿន ឬគ្រាន់តែត្រជាក់ល្មម។ ថាមពលត្រជាក់លឿនធ្វើឲ្យអាហារ និងភេសជ្ជៈត្រជាក់សម្រាប់ភ្ញៀវដែលមកលេងផ្ទះរបស់អ្នក ដោយមិនបានប្រាប់មុន ខណៈពេលដែលថាមពល បង្កកអាចផលិតទឹកកកបានយ៉ាងអស្ចារ្យ។