ភ្លក្សនៅ! មិនមែនលំៗ ទេណាជើងមាន់ភ្នំភ្លើងនេះ

ផ្ទះយ៉ាំមីម៉ាម៉ា

0
1384

សម្រាប់ពេលល្ងាចគឺជាពេលដែលក្រពះរករឿងឃ្លាន ហើយក៏ជាពេលដែលយើងគ្រប់គ្នាតែងតែនឹករកកន្លែងញាុំអី ជួបជុំក្រុមការងារ ឬក្រុមគ្រួសារហើយមែនអត់? និយាយលេងតិចហើយ តែវាជាការពិតសម្រាប់អ្នកដែលចូលចិត្តញាុំអាហារប្លែកៗ ដូចនេះយើងសូមបង្ហាញហាងមួយកន្លែងដែលលក់ ស៊ុបតុងយាុំជើងមាន់ឆ្នាំងភ្លើង ពិតជាសាកសមសម្រាប់ការជួបជុំគ្នារបស់លោកអ្នក បានភ្លក្សនៅចុះ មិនមែនលំៗទេណា និយាយមែនរសជាតិម៉ាអ៊ែម។

ផ្ទះយ៉ាំមីម៉ាម៉ា
ផ្ទះយ៉ាំមីម៉ាម៉ា
ផ្ទះយ៉ាំមីម៉ាម៉ា
ផ្ទះយ៉ាំមីម៉ាម៉ា
ផ្ទះយ៉ាំមីម៉ាម៉ា
ផ្ទះយ៉ាំមីម៉ាម៉ា
ផ្ទះយ៉ាំមីម៉ាម៉ា
ផ្ទះយ៉ាំមីម៉ាម៉ា

Admin និយាយមែនណាមិនបាច់ភ្លក្សទេគ្រាន់ឃើញជើងមាន់ ដាក់បង្ហាញគឺទាក់ចិត្តបាត់ហើយ ចូលភ្លាមហៅកុំម៉្មងភ្លេតជើងមាន់តុងយ៉ាំភ្នំភ្លើង និងជើងមាន់ក្រឡុក ហើយបើនិយាយពីអាក្រឡុក១កែវនេះវិញ អ្នកណាចូលចិត្តហឹរនោះគឺកប់ហ្មង កប់ចិត្តស្តូកមិនខាន ព្រោះថាពេលក្រឡុករួច ចាក់ចេញពីកែវធុំក្លិនឡើងឈ្ងុយ ឈ្ងុយក្លិនខ្ទឹមបំពង និងស្លឹកកន្ធុំថេត លាយគ្នាជាមួយទឹកជ្រលក់ម្ទេស និយាយថាសរសេរប្រាប់នឹងហៀរទឹកមាត់បាត់ហើយ។ “និយាយពីថា និយាយពីថា រហូតហើយបងអ្នកសរសេរ” ហេហេ! ធ្វើលេងទេ តែឆ្ងាញ់មែន ហើយតម្លៃសមរម្យទៀត បើល្ងាចនឹងមិនទាន់ដឹងថាទៅញ៉ាំអីនៅណាទេ យើងសូមណែនាំ និងនិយាយបានថាមិនខកចិត្តទេ។

ផ្ទះយ៉ាំមីម៉ាម៉ា
ផ្ទះយ៉ាំមីម៉ាម៉ា
ផ្ទះយ៉ាំមីម៉ាម៉ា
ផ្ទះយ៉ាំមីម៉ាម៉ា
ផ្ទះយ៉ាំមីម៉ាម៉ា
ផ្ទះយ៉ាំមីម៉ាម៉ា
ផ្ទះយ៉ាំមីម៉ាម៉ា
ផ្ទះយ៉ាំមីម៉ាម៉ា

អូ៎ភ្លេចប្រាប់ មួយទៀត មួយនោះគឺម្ហូបប្រចាំត្រកូល ប្រចាំហាងផ្ទះយ៉ាំមីម៉ាម៉ា តែម្តងហើយ “គុយទាវតុងយ៉ាំ” តែឥឡូវមុខម្ហូបនេះមានអាបងហើយ គឺម្ចាស់ហាងអោយឈ្មោះថា “គុយទាវតុងយ៉ាំចានយក្ស” ពេលហៅមកញ៉ាំកុំភ្លេចណាចាំពោះទទេ ចាំហៅព្រោះមិនចឹងទេញ៉ាំមិនអស់ទេ ធានាម៉ាហល់ហ្មងម៉ាចាននេះ។ ដូច្នឹងផង!

ផ្ទះយ៉ាំមីម៉ាម៉ា
ផ្ទះយ៉ាំមីម៉ាម៉ា
ផ្ទះយ៉ាំមីម៉ាម៉ា
ផ្ទះយ៉ាំមីម៉ាម៉ា
ផ្ទះយ៉ាំមីម៉ាម៉ា
ផ្ទះយ៉ាំមីម៉ាម៉ា

ហាង ផ្ទះយ៉ាំមីម៉ាម៉ា
ទូរស័ព្ទ៖ 015 999 299 / 070 870 800
ទីតាំង៖ នៅជិត Pizza Company ផ្លូវកម្ពុជាក្រោម

វីដេអូ