Saturday, November 23, 2024
spot_img
More

    Latest Posts

    តារា​សម្តែង​កញ្ញា​ពេជ្រ ចរណៃ ដាច់​សរសៃ​បេះដូង​គ្មាន​ប្រាក់​វះកាត់

    រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​កញ្ញា​ពេជ្រ ចរណៃ មាន​ជំងឺ​ដាច់​សរសៃ​ប្រឹស​បេះដូង​ឈាន​ដល់​ដំណាក់កាល​ធ្ងន់ ហើយ​វេជ្ជបណ្ឌិត​ទាមទារ វះកាត់ ប៉ុន្តែ​នាង​អត់​មាន​លទ្ធភាព ។

    កាលពី​ពេល​ថ្មី​ៗ​កន្លង​មក អ្នកស្រី​ជា​ម្តាយ​ឱ្យ​ដឹង​ថា ក្រោយ​ពេល​បញ្ជូន​កញ្ញា​ពេជ្រ ចរណៃ ទៅ​សង្គ្រោះ​បន្ទាន់ ត្រូវ​គ្រូពេទ្យ​បញ្ជាក់​ថា​ មាន​តែ​មធ្យោបាយ​វះ​កាត់ត​សរសៃ​ប្រឹស​បេះដូង​តែ​មួយ​គត់​ដែល​អាច​ដោះស្រាយ​បាន ។ ដូច្នេះ​ហើយ​អ្នកស្រី​ជា​ម្តាយ​សម្រេច​ចិត្ត​យក​កូន​ទៅ​ផ្ទះ​កាលពី​យប់​ថ្ងៃ​ទី​២៧ តុលា ដោយសារ​តែ​អត់​មាន​លទ្ធភាព​បញ្ជូន​ទៅ​វះកាត់​តាម​ការ​កំណត់ ព្រោះ​បើ​វះកាត់​ចំណាយ​ប្រាក់​ជិត​២​ម៉ឺន​ដុល្លារ​ឯណោះ។

    អ្នកស្រី​សុជាតា ជា​ម្តាយ​បញ្ជាក់​ថា កញ្ញា​ ពេជ្រ ចរណៃ មាន​ជំងឺ​ដាច់​សរសៃ​ប្រឹស​បេះ​ដូង​​ជា​យូរ​មក​ហើយ ដោយ​សភាព​ជំងឺ​នោះ​តែងតែ​ធ្វើ​ឱ្យ​នាង​ហូរ​ឈាម​តាម​មាត់ តាម​ច្រមុះ និង​តាម​ភ្នែក​ជាដើម នៅ​ពេល​ប្រព័ន្ធ​បេះដូង​មាន​ដំណើរការ​បញ្ជូន​ឈាម​ទៅ​កាន់​សរីរាង្គ ហើយ​ឈាម​ទាំងនោះ​ត្រូវ​ធ្លាយ​ ព្រោះតែ​ដាច់​សរសៃ​ប្រឹស ។

    កញ្ញា​ពេជ្រ ចរណៃ គឺជា​បង្គោលគ្រួសារ​ហើយ​ពេល​នាង​ឈឺ​គ្មាន​លុយ​បង់ថ្លៃ​ផ្ទះ​ទេ​ពិសេស​​​លុយ​ដើម្បី​បន្ត​ការ​ព្យាបាល​កុំឱ្យ​ឈាម​ហូរ​បញ្ច្រាស​តាម​មាត់ និង​តាម​ច្រមុះ ។

    ក្នុង​ស្ថានភាព​បែប​នេះ​អ្នកស្រី​ជា​ម្តាយ​ដាច់​ចិត្ត​ប្រកាស​សុំ​ជំនួយ​ឧបត្ថម្ភ​សម្រាប់​ការ​ព្យា​បាល​​កញ្ញា​ពេជ្រ ចរណៃ ។ នៅ​ក្នុង​ពេល​នេះ​នាង​មាន​សភាព​រឹង​ថ្គាម ញ័រ​ដៃ​ញ័រ​ជើង ដង្ហើម​​​ដង្ហក់ និង​ហូរ​ឈាម​តាម​មាត់ និង​តាម​ច្រមុះ មិន​ឈប់​ទេ ។

    សប្បុរសជន ពិសេស​អ្នកសិល្បៈ​រួម​អាជីព​ដែល​ចង់​ជួយ​កញ្ញា​ពេជ្រ ចរណៃ អាច​ទាក់ទង​ទៅ​លេខ​០៩៦ ៩២៦ ៧៧៧៧ ៕

    Latest Posts

    spot_imgspot_img

    Don't Miss

    Stay in touch

    To be updated with all the latest news, offers and special announcements.