ចាំអីទៀត! ពិព័រណ៌ម្ហូបអាហារ តម្លៃជួលតូបតែ១៥ដុល្លារ ប៉ុណ្ណោះ

កៀនស្វាយសប្បុរសធម៌

0
1170

កម្មវិធី “កៀនស្វាយសប្បុរសធម៌” នឹងរៀបចំរយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី ២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុននេះ​ ដែលមានទីតាំងក្នុងគម្រោងកៀនស្វាយផ្លាហ្សា តាមបណ្តោយផ្លូវ​ជាតិលេខ ១ ភូមិធំ សង្កាត់កៀនស្វាយ ខណ្ឌភូមិធំ ខេត្តកណ្តាល។

កៀនស្វាយសប្បរុសធម៌
កៀនស្វាយសប្បរុសធម៌

កម្មវិធីនេះនឹងទាក់ទាញមនុស្សរាប់ពាន់អ្នកមកចូលទស្សនា និងបង្កើតសកម្មភាព មនុស្សធម៌តាមរយៈការចូលរួមរត់ម៉ារ៉ាតុនចំនួន១០០០នាក់ ការបង្ហាញអាហារឆ្ងាញ់ៗ និងការប្រគុំតន្រ្តីផ្សេងៗ ហេតុដូច្នេះហើយដើម្បីបង្កលក្ខណៈងាយស្រូលដល់ម្ចាស់អាជីវកម្មទទួលបានប្រាក់ចំនេញផង និង ចូលរួមចំណែកមនុស្សធម៌ផង អ្នករៀបចំកម្មវិធីនឹងរៀបចំស្តង់អាហារចំនួន ៥៦ ស្តង់ សម្រាប់ជួល ដោយលោកអ្នក គ្រាន់តែ ចំណាយ ១៥ ដុល្លារប៉ុណ្ណោះក្នុងមួយថ្ងៃសម្រាប់ការជួលស្តង់មួយដែលមានទំហំ ២,៥ ម៉ែត្រ គុណនឹង ២,៥ ម៉ែត្រ ហើយម្ចាស់អាជីវកម្មទាំងអស់ គឺទទួលបានសេវាទឹកនិងភ្លើងប្រើប្រាស់ ដោយមិនគិតថ្លៃទៀតផង ។

 

កៀនស្វាយសប្បរុសធម៌
កៀនស្វាយសប្បរុសធម៌

សម្រាប់ព័ត៌មានលម្អិតនៃកម្មវិធី “កៀនស្វាយសប្បុរសធម៌” ​លោកអ្នកអាចទំនាក់ទំនង ទៅកាន់លេខ ០៩៨ ២២ ៥៣ ០៩ ឬ ០៩៦ ៨១០ ៦៦៦៦ ឬ ០៧១ ៨៣០​​ ៥៥៥៣ ៕