ល្បីជាង១១ឆ្នាំ នំពុម្ភតៃវ៉ាន់មួយ១ពាន់រៀល

នំពុម្ភតៃវ៉ាន់ស៊ុនអ៊ីុំ

0
2619

បើសិនជាលោកអ្នកជិះកាត់ផ្លូវ ១៨៤ ម្ដុំស្តុបស៊ីសុវត្តិ ប្រាកដជាធុំក្លិនឈ្ងុយចេញពីកន្លែងលក់នំពុម្ភតៃវ៉ាន់មួយកន្លែងកំពុងតែចាក់ក្ដៅៗនៅពីមុខហាងម្ហូបបួសស៊ុនអ៊ី។ នំពុម្ភតៃវ៉ាន់ដែលមានអាយុកាលជិត​១១ឆ្នាំនេះនៅតែអាចទាក់ទាញការគាំទ្រជាច្រើន​​​ ជាពិសេសសិស្សសាលាស៊ីសុវត្តិ អ្នកណាដែលថាមិនធ្លាប់បានញាំុនំពុម្ភតៃវ៉ាន់ស៊ុនអ៊ីនេះ បើល្បីយូរឆ្នាំ​ ហើយឈ្ងុយយ៉ាងហ្នឹង អត់ចូលទិញម៉េចបាន?

ហាង នំពុម្ភតៃវ៉ាន់ស៊ុនអ់ី
ហាង នំពុម្ភតៃវ៉ាន់ស៊ុនអ់ី
ហាង នំពុម្ភតៃវ៉ាន់ស៊ុនអ់ី
ហាង នំពុម្ភតៃវ៉ាន់ស៊ុនអ់ី

នំពុម្ភតៃវ៉ាន់ស៊ុនអ៊ីដែលស្ថិតនៅជិតស្តុបស៊ីសុវត្តិគឺជាសាខាដំបូងដែលបើកលក់តាំងពីឆ្នាំ ២០០៧ មកម្ល៉េះ បើគិតៗទៅរយៈពេល១១ឆ្នាំហើយដែលនំពុម្ភតៃវ៉ាន់ស៊ុនអ៊ីសាខាមួយនេះនៅតែអាចរក្សាបាននូវរសជាតិដើមដ៏ឈ្ងុយឆ្ងាញ់ ជាមួយការគាំទ្រយ៉ាងច្រើនរហូតដល់ពង្រីកសាខាចំនួន៧ទៀត ដែលសុទ្ធតែល្បីល្បាញរាប់ឆ្នាំមកហើយ។ជាក់ស្ដែងនៅក្នុងមួយថ្ងៃកន្លែងលក់នំពុម្ភតៃវ៉ាន់មួយនេះអាចលក់អស់ពី៦ទៅ៧ឆ្នាំង ស្មើនឹង ៥៦គីឡូក្រាម។

ហាង នំពុម្ភតៃវ៉ាន់ស៊ុនអ់ី
ហាង នំពុម្ភតៃវ៉ាន់ស៊ុនអ់ី

នំពុម្ភតៃវ៉ាន់ស៊ុនអ៊ីុំមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ សាច់នំក៏ទន់​ ថែមទាំងមានតម្លៃថោកសមរម្យត្រឹមតែ១០០០៛ក្នុងមួួយដុំតែប៉ុណ្ណោះ។​លើសពីនេះទៀតនំពុម្ភតៃវ៉ាន់ស៊ុនអ៊ីមានច្រើនរសជាតិសម្រាប់អ្នកញាំុអោយជ្រើសរើស​រហូតទៅដល់៧រសជាតិដូចជា ស្តប៊ឺរី សូកូឡា ដូងស្រួយ ទឹកឃ្មុំ សណ្ដែកក្រហម សណ្ដែកខៀវ និងរសជាតិត្រាវ។ សម្រាប់អ្នកដែលធ្លាប់មកទិញនំពុម្ភនេះហើយ សុទ្ធតែជក់ចិត្ត ហើយត្រឡប់មកទិញម្ដងទៀតរហូតក្លាយទៅជាម៉ូយទៅហើយ។ បើមិនធ្លាប់បានញាំុ ទៅទិញញាំុសាកលមើល៍ តែ១០០០៛ទេ។

ហាង នំពុម្ភតៃវ៉ាន់ស៊ុនអ់ី
ហាង នំពុម្ភតៃវ៉ាន់ស៊ុនអ់ី
ហាង នំពុម្ភតៃវ៉ាន់ស៊ុនអ់ី
ហាង នំពុម្ភតៃវ៉ាន់ស៊ុនអ់ី

ហាង នំពុម្ភតៃវ៉ាន់ស៊ុនអ់ី
ទូរស័ព្ទ៖ 016 664 666 /096 46 83 919 /012 571 517
ទីតាំង៖ St.184 ជិតស្តុបស៊ីសុវត្តិ ខាងមុខម្ហូបបួសស៊ុនអ៊ី

វីដេអូ