រោងភាពយន្ត លេជេន ព្រីមៀម (Legend Premium) មានលក្ខណៈពិសេសៗនឹកស្មានមិនដល់

0
1529

គ្រាន់តែឃើញពាក្យ Premium គ្រប់គ្នាច្បាស់ជាដឹងច្បាស់ហើយថាគ្រប់យ៉ាងគឺពិសេស។ រោងភាពយន្តលេជេន គឺជារោងភាពយន្តដែលមានឈ្មោះបោះសម្លេងមួយក្នុងប្រទេសកម្ពុជា បានបើកដំណើរការតាំងពីឆ្នាំ ២០១១ មក ពេលនេះបានពង្រីកទីតាំងរបស់ខ្លួនរហូតទៅដល់៥សាខានៅរាជធានីភ្នំពេញនិងបានបន្តពង្រីកទីតាំងនៅខេត្តសៀមរាប១ទៀតផងដែរ។ ក្នុងនោះ Legend Premium គឺជាសាខាមួយ ដែលប្រិយមិត្តទាំងអស់នឹងទទួលបានបទពិសោធន៍ពិសេសៗជាងរោងភាពយន្តដទៃ។

លេជេន ព្រីមៀម (Legend Premium) មានសាល (Hall) សរុបចំនួន៤ ដោយក្នុងសាលនីមួយៗបំពាក់នូវបច្ចេកវិទ្យាពិសេសផ្សេងៗគ្នា រួមមាន៖
– Premium Hall​ 1: មានកៅអីសរុបចំនួន ១៥០ ព្រមទាំងបំពាក់នូវបច្ចេកវិទ្យា Dolby Atmos ធ្វើអោយគុណភាពសម្លេងងំច្បាស់ល្អ
– Premium Hall 2: មានកៅអីសរុបចំនួន ៨0 ខណៈកៅអីរចនាឡើងពិសេស ងាយស្រួលក្នុងការអង្គុយ អាចបត់បែនបានយ៉ាងងាយស្រួលពេលដែលកំពុងទស្សនាភាពយន្ត
– ចំណែក Hall 3 និង 4 ជាប្រភេទ Diamond Hall មានលក្ខណៈពិសេសជាងគេដូចជា៖

  • មានកៅអីត្រឹមតែ ៣០ ប៉ុណ្ណោះ ងាយស្រូលសម្រាប់ប្រិយមិត្តដែលចូលចិត្តការកម្សាន្តបែបផ្ទាល់ខ្លួននិងស្ងៀមស្ងាត់
  • ទទួលបានការបម្រើសេវាកម្មជូនបែបលក្ខណៈ VIP
  • ទទួលបានភេសជ្ជះស្វាគមន៍ចំនួនមួយកែវ
  • កន្សែងត្រជាក់មួយ
  • អាចញ៉ាំកូកា និង ពោតលីង បានដោយសេរីគ្មានដែនកំណត់
    ជាមួយលក្ខណៈពិសេសទាំងអស់នេះ ប្រិយមិត្តនឹងទទួលបានបរិយាកាស និងការកម្សាន្តដ៏សប្បាយរីករាយមួយពីរោងភាពយន្ត Legend Premium ដែលមានទីតាំងស្ថិតនៅជាន់ទី២ នៃផ្សារទំនើប Exchange Square។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.legend.com.kh ។