សណ្ឋាគារដ៏ប្រណិតស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ ទល់មុខនឹង ភូមិវប្បធម៌ ក្នុងក្រុងសៀមរាប ពោលពេញដោយក្បូរក្បាច់រចនាជារចនាបថបែបខ្មែរសម័យបុរាណ បូកផ្សំជាមួយការរចនាបែបសម័យថ្មី បានធ្វើអោយសណ្ឋាគារអេមព្រីសអង្គរ ក្លាយជាសណ្ឋាគារដែលលេចធ្លោមួយក្នុងចំណោមសណ្ឋាគារលំដាប់ផ្កាយជាច្រើននៅក្នុងក្រុងសៀមរាប។
បទពិសោធន៍ថ្មីដែលលោកអ្នកអាចទទួលបានជាច្រើនដែលផ្ដល់ជូននៅកំឡុងពេលស្នាក់នៅដូចជា៖ ភោជនីយដ្ឋានដ៏ធំទូលាយ បម្រើជូនអាហារបែបខ្មែរ និង បែបអឺរ៉ុប សាលប្រជុំដែលអាចរៀបចំកម្មវិធីផ្សេងៗបានរហូតដល់ ៦០០ នាក់ អាងហែលទឹក កន្លែងហាត់ប្រាណ កន្លែងត្រាំទឹកក្ដៅ ទឹកត្រជាក់ ស្ប៉ានិងម៉ាស្សា និងសេវាកម្មបម្រើភេសជ្ចៈនៅ Pool Bar ទៀតផង។
រីឯបន្ទប់ស្នាក់នៅចែកចេញជា ៨ ប្រភេទ ដូចជា៖ Superior Room មាន១២០បន្ទប់ Deluxe Room ៨៤បន្ទប់ Studio Room ៦ បន្ទប់ Suit Room ៣ បន្ទប់ Premier Deluxe ១៣០ បន្ទប់ Gold ៦ បន្ទប់ Platinum ៦ បន្ទប់ និង Diamond room ៤ បន្ទប់ ដែលសុទ្ធតែបំពាក់ទៅដោយឧបករណ៍ទំំនើបៗ ធំទូលាយ ព្រមជាមួយបុគ្គលិក រួសរាយរាក់ទាក់ បម្រើជូននូវសេវាកម្មមិនអោយទាស់ចិត្ត ដែលធ្វើអោយការស្នាក់នៅរបស់លោកអ្នកទទួលបានបទពិសោធន៍ថ្មី ប្លែកចិត្ត តាមបែបផ្កាយប្រាំ។
Empress Angkor Resort & Spa
ទីតាំង៖ ភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប
លេខទូរស័ព្ទ៖ 063 963 999
វេបសាយ៖ http://www.empressangkor.com/home.html
Face book page: https://www.facebook.com/empressangkor/
វីដេអូ៖