ប្តូរអារម្មណ៍ ផ្លាស់រសជាតិពីប្រហិតចៀន មកប្រហិតអាំងវិញម្ដងមើល៍ អាំងក្ដៅៗ ជ្រលក់ក្នុងទឹកជ្រលក់ពិសេស ដែលជារូបមន្តផ្ទាល់ខ្លួនរបស់តូបប្រហិត ពិតជាបង្កើនកម្រិតរសជាតិអោយប្រហិតមួយចង្កាក់ៗ ពេលពេញដោយរសជាតិមិនងាយចង់ឈប់ញ៉ាំទាល់តែសោះ មិនត្រឹមតែប៉ុណ្ណោះ នៅមានសាខាថ្មីទៀត កាន់តែងាយស្រួលទៅរកញ៉ាំពិតមែន។
ដូចដែលអ្នកធ្លាប់ញ៉ាំប្រហិតនៅតូបប្រហិតបានដឹងហើយ រសជាតិប្រហិតនៅទីនោះមានរសជាតិខុសប្លែកពីកន្លែងដទៃមែន បើទោះបីប្រហិតដូចគ្នា តែអ្វីដែលពិសេសផ្លាស់ប្តូររសជាតិប្រហិតអោយកាន់តែប្លែកនោះគឺ ទឹកជ្រលក់រូបមន្តពិសេសរបស់តូបប្រហិតមួយនេះ អាចទាក់ទាញអ្នកញ៉ាំអោយមក ពេញៗកន្លែងតែម្ដង។
ថ្មីៗនេះ តូបប្រហិតទើបបង្កើនសាខាថ្មីមួយទៀតនៅខាងក្រោយមន្ទីរពេទ្យកុមារជាតិ ជិតស៊ុបហុយហុយ ផ្លូវក្រោយសាលា ACE សន្ធរម៉ុក ដែលកាន់តែបង្កើនភាពងាយស្រួលដល់អ្នកញ៉ាំ។ មិនបាច់ចាំយូរទេ ល្ងាចនេះញ៉ាំប្រហិតម្ដង ទាំងមិត្តភក្តិ ទាំងសង្សារអីហ្នឹង ណាត់គ្នាមក។
ហាង តូបប្រហិត សាខាទី២
លេខទូរស័ព្ទ៖ 096 551 1233 / 012 464 966
ទីតាំង៖ ផ្លូវក្រោយសាលាវ៉ាន់ដា (ទល់មុខ Moto Cafe)
វីដេអូ៖