សួនកម្សាន្ត Disney នៅប្រទេសចិន ក្រុងសៀងហៃ បន្ទាប់ពីសាងសង់អស់រយៈពេល ១ ទសវត្សរ៍ និងវិនិយោគក្នុងតម្លៃ ៥,៥ពាន់លានដុល្លារ នឹងបើកជាផ្លូវការនៅថ្ងៃទី១៦ មិថុនា ២០១៦ ហើយ ។ ពួកយើងនឹងមានការរំភើប ថ្មីមួយទៀតនៅ ក្រុង សៀងហៃ សង្ឃឹមថា និងទាក់ទាញខ្លាំងចំពោះទស្សនិកជន ។
គម្រោងធំក្នុងរមណីយដ្ឋាន Shanghai Disney Resort នេះរួមមានសណ្ឋាគារចំនួនពីរ កន្លែងដើរទិញអីវ៉ាន់ និងទឹកដីកម្សាន្ត៦កន្លែងគឺផ្លូវរូបតុក្កតា Mickey (Mickey Avenue), សួនច្បារស្រមើស្រមៃ (Gardens of Imagination), ទឹកដីរវើរវាយ (Fantasyland), ដំណើរផ្សងព្រេងលើកោះ តូចៗ (Adventure Isle), ឆ្នេរខ្សាច់រតនសម្បតិ្ត (Treasure Cove) និងទឹកដីត្រចះត្រចង់ (Tomorrowland) និងកន្លែងកំសាន្តពិសេសផ្សេងៗទៀត។
តើមានអ្វីដែលអស្ចារ្យដល់កំរិតណា សូមទស្សនាវិដេអូខាងក្រោម
ប្រភពពី YouTube Channel D. Ryan Newkirk
ប្រភពពី YouTube Channel CHINA NEWS