ថ្ងៃស្អែកចូលឆ្នាំចិនហើយ មាននឹកឃើញចង់ញ៉ាំអីបែបចិនទេ តោះចឹងមកសាក មីស៊ុបជូហិរ ចិនម្ដងមើល៎

ហាង សាច់អាំងបែបចិន

0
3483

ម៉ោះៗ ចិនម៉ៅ ចិនស ណាខ្លះដែរនិយមចូលចិត្តញ៉ាំម្ហូបបែបចិន ព្រោះថាថ្ងៃនេះ Admin និងណែនាំអ្នកទាំងអស់គ្នាឲ្យស្គាល់ហាង មួយកន្លែងមានម្ហូបបែបចិនឆ្ងាញ់ៗជាច្រើនមុខ ជាពិសេស គឺ មីស៊ុបជូហិរ ឆ្ងាញ់ប្រចាំហាងតែម្ដង។ ចំពោះហាងមួយនេះច្បាស់ជាមានអ្នកស្គាល់ ហើយអ្នកខ្លះទៀតក៏ក្លាយជាម៉ូយរួចទៅហើយ នោះគឺ ហាង សាច់អាំងបែបចិន។

ហាង សាច់អាំងបែបចិន
ហាង សាច់អាំងបែបចិន
ហាង សាច់អាំងបែបចិន

ស្របដល់រដូវកាលចូលឆ្នាំចិនបែបនេះផង បបួលគ្នីគ្នាមកញ៉ាំមកណា ព្រោះថាហាង មានម្ហូបបែបចិនជាច្រើនមុខសម្រាប់ជាជម្រើសរបស់អ្នកទាំងអស់គ្នា។ អ្វីដែលអ្នកទាំងអស់គ្នាគួរតែសាកមិនអាចរំលងបាននោះគឺ មីស៊ុបជូហិរ ដែលមានគ្រឿងផ្សំរូបមន្តដើមពីប្រទេសចិនពិតៗ រសជាតិជូហិរៗឆ្ងាញ់ប្លែកតែម្ដង ជាពិសេសមួយចានអាចញ៉ាំបាន២ ទៅ ៣នាក់ឯណោះ រីឯតម្លៃក៏ធូរថ្លៃថែមទៀត។

ហាង សាច់អាំងបែបចិន
ហាង សាច់អាំងបែបចិន
ហាង សាច់អាំងបែបចិន

អញ្ចឹងៗអីនៀក មិនមកញ៉ាំមិចកើតទៅ ហើយបើចង់មកញ៉ាំថ្ងៃចូលឆ្នាំចិន មិនបាច់ភ័យថាអត់បានញ៉ាំទេណាព្រោះថាហាងបើកចាំទទួលអតិថិនជនជានិច្ច ទាំង៣ថ្ងៃក្នុងថ្ងៃចូលឆ្នាំចិនតែម្ដង។ ប៉ុណ្ណេះអស់កង្វល់ហើយ មកញ៉ាំថ្ងៃណាក៏បាន ឆ្ងាញ់មាត់បានម៉ាអ៊ែមហ្មង៕ (ហាង ចាប់បើកពីម៉ោង ៤ល្ងាច រហូតដល់ម៉ោង ១យប់)

ហាង សាច់អាំងបែបចិន
ហាង សាច់អាំងបែបចិន
ហាង សាច់អាំងបែបចិន
ហាង សាច់អាំងបែបចិន
ហាង សាច់អាំងបែបចិន
ហាង សាច់អាំងបែបចិន

ហាង សាច់អាំងបែបចិន
លេខទូរសព្ទ៖ 085 266 687
ទីតាំង៖ ពីច្រមុះជ្រូកស្ទឹងមានជ័យ ដល់ស្តុបលូប្រាំ បត់ឆ្វេង៥០ម៉ែត្រ នៅខាងស្ដាំដៃ
(ហាង ចាប់បើកពីម៉ោង ៤ល្ងាច រហូតដល់ម៉ោង ១យប់)

វីដេអូ៖