ជារៀងរាល់ចុងសប្តាហ៍ម្តងៗ គ្រប់ៗគ្នាមានពេលសម្រាកបន្ទាប់ពីបំពេញការងារ ឬការសិក្សារ ហើយមានពេលទំនេរជួបជុំគ្រួសារ ហើយក៏ជាពេលដែលបង្កើតនៅភាពសប្បាយរីករាយជាលក្ខណៈគ្រួសារ ឬ មិត្តភក្តិ និងចង់ដើរកំសាន្តដើម្បីបំបាត់ភាពនឿយហត់ ស្រស់ស្រាយក្នុងអារម្មណ៍ ក្នុងនេះផងដែរ លោកអ្នកប្រាកដជាចង់ស្វែងរកកន្លែងដើរកំសាន្ត ដូចនេះប្រសិនបើលោកអ្នកមានគម្រោងទៅលេងរមណីយដ្ឋានក្បែរក្រុងនោះ ថ្ងៃនេះAdmin សូមណែនាំទីតាំង ៣កន្លែងដែលនៅមិនឆ្ងាយប៉ុន្មានពីក្រុងភ្នំពេញរបស់យើងទេ ចឹងសូមតាមដានអត្ថបទខាងក្រោម៖
១ សួនលំហែកាយ កាំង ម៉េង
រមណីយដ្ឋានមួយកន្លែងនេះនៅក្បែររាជធានីភ្នំពេញ តែម្តង ស្ថិតនៅបណ្តោយផ្លូវជាតិលេខ ២ ជិតដល់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៥ តែប៉ុណ្ណោះ វាពិតជំរើសទីមួយសំរាប់លោកអ្នកបើសិនអ្នកកំពុងស្វែងរកកន្លែងស្ងប់ស្ងាត់ដើម្បីកំសាន្តជាមួយក្រុមគ្រួសារនាចុងសប្តាហ៍ខាងមុខនេះ។
សួនលំហែកាយ កាំង ម៉េង នេះពិតជាផ្តល់នូវការលំហែកាយមួយដ៏គាប់ចិត្ត រូមមានទាំងការស្ទូចត្រី ជិះទាទឹកនៅលើផ្ទៃបឹង និងអ្វីដែលមិនអាចខ្វះបាននោះគឺម្ហូបអាហារបែបស្រុកស្រែពិតៗ ដូចជា ទាអាំង មាន់អាំង ត្រីដុតអំបិល និងម្ហូបមួួយចំនូនទៀតដែលលោកអ្នកអាច កុម៉្មង់បានចំណង់ចំណូលចិត្តលោកអ្នកបាន។
សួនលំហែកាយ កាំង ម៉េង
Tel: 092 272769 / 095 322322
ទីតាំង៖ ផ្លូវជាតិលេខ២ នៅបុរី កាំង ម៉េង
២ រមណីយដ្ឋានចំការស្នេហ៍
រមណីយដ្ឋានចំការស្នេហ៍ ជាតំបន់ទេសចរណ៍ មួយដ៏ទាក់ទាញ ហើយនៅមិនឆ្ងាយពីក្រុងភ្នំពេញប៉ុន្មាននោះទេ ស្ថិតក្នុង ភូមិកោះតូច ឃុំឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានចម្ងាយពីគល់ស្ពានជ្រោយចង្វារ ទៅប្រហែល ៧ គ.ម ។
សំរាប់ការធ្វើដំណើរមកលេងរមណីយដ្ឋាននេះ លោកអ្នកធ្វើដំណើរតាមទូកបានផងដែរ ប្រសិនបើលោកអ្នកចង់ផ្លាស់ប្តូរអារម្មណ៍ ពីការធ្វើដំណើរដោយរថយន្ត ឬម៉ូត្ត។
៣ អាហារដ្ឋាន ចំការក្រូច ស្វាយរលំ
អាហារដ្ឋាន ចំការក្រូច ស្វាយរលំ ស្ថិតមិនឆ្ងាយប៉ុន្មានពីក្រុងតាខ្មៅនោះទេ ដូចនេះសម្រាប់លោកអ្នកដែលទៅវត្តជាយៗក្រុងម្តុំតាខ្មៅ អាចចូលទៅលេងកម្សាន្តបានយ៉ាងសប្បាយរីករាយ ជាមួយនិងទេសភាពស្រស់ស្អាត ជាប់មាត់ទន្លេ ខ្យល់អាកាសបរិសុទ្ធ មិនតែប៉ុណ្ណោះលោកអ្នកក៏អាចស្ទូចត្រីលេងលំហែអារម្មណ៍បានថែមទៀតផង ។
ក្រៅពីនោះសម្រាប់ អាហារដ្ឋាន ចំការក្រូច ស្វាយរលំ ក៏មាននៅមុខម្ហួបបែបស្រុកស្រែ មាន់ដុត ប្រហុកចិញ្រ្ចាំ ដែលជាមុខម្ហូបប្រចាំហាង ដែលមានរសជាតិឆ្ងាញ់ពិសាផងដែរ។
អាហារដ្ឋាន ចំការក្រូច ស្វាយរលំ
លេខទូរស័ព្ទ៖ 060 267 267/098 267 267
ទីតាំង៖ ក្រុង តាខ្មៅ