ខានផុសរូបលើបណ្តាញសង្គមយូរនៅ អានតិចទៅដឹងហាងភេសជ្ជៈណាថតរូបស្អាតៗហើយ

កំពូលថតសែលហ្វី និងស៊ីត្រាវតាមហាងតែគុជត្រូវចិត្តម៉ាច់

0
882

ហាងភេសជ្ជៈសព្វថ្ងៃ រីកដូចផ្សិតមិនថាហាងកាហ្វេឬក៏​ ហាងតែគុជ តែពេលខ្លះយើងទិញផឹកដោយសារហាងនោះមានរសជាតិឆ្ងាញ់ត្រូវមាត់យើង ពេលខ្លះដោយសារមានការ Discount ពេលខ្លះចង់សាករបស់ថ្មីៗ ប៉ុន្តែសំរាប់ Admin វិញពេលខ្លះចង់អង្គុយលេង ជជែកគ្នាជាមួយមិត្តភក្តិ ឬក៏និយាយអោយស្រួលស្តាប់ គឺញុំាត្រាវលក្ខណៈ Fresh Fresh ហ្នឹងឯង ហើយកាន់តែមិនខាតនោះ មុនទៅខំប្រឹងតែខ្លូនសំបើមដែរ ដូច្នេះតែងតែរិះរកទីតាំងស្អាតៗ ដើម្បីថតរូបបង្ហោះ Facebook ឬក៏ Instagram ជាដើម។

ដូច្នេះបើតាមបទពិសោធន៍ដើរថតរបស់ញុំាច្រើនកន្លែងដែររហូតមកដល់សព្វថ្ងៃ ក៏បានចាប់អារម្មណ៍ហាងមួយចំនួនដែលមានរសជាតិភេសជ្ជះឆ្ងាញ់ ហើយម្ចាស់ក៏ដឹងចិត្ត និងបដិវត្តយុវវ័យទៀតនោះ ក៏បានតុបតែងរចនាហាងអោយមានកន្លែងអង្គុយស្រួលហើយថែមទាំងចំនេញការថតរូបម៉ាសប្បាយ​កប់សារីទៀត។ និយាយច្រើនដែរកុំអោយខាតពេលអូសចុះក្រោមមើលតែម្តងទៅមានហាងណាខ្លះដែលចង់ណែនាំ

ហាង Peach Tea

Peach Tea
លេខទូរសព្ទ៖ 061 223 366
ទីតាំង៖ សាខាទី១ តាមបណ្ដោយផ្លូវម៉ៅសេទុង ទល់មុខសាលាបឋមសិក្សាសន្ធរមុខ
សាខាទី២ តាមបណ្ដោយផ្លូវ២៨៩ ទល់មុខទីស្ដីការក្រសួងសុខាភិបាល

ហាង Peach Tea
ហាង Peach Tea

ហាង ណ កាហ្វេ

បើ​និយាយ​ពី​ ណ កាហ្វេ​ សម្រាប់​អ្នក​ដែល​ចូលចិត្ត​ញ៉ាំ​កាហ្វេ​ច្បាស់ជា​ស្គាល់​មិនខាន​ ជាពិសេស​អ្នក​សៀមរាប​តែម្ដង​ ព្រោះ​កា​ហ្វេ​ប្រេន​ខ្មែរ​ដ៏​ល្បី​មួយ​នេះ​មាន​ដើមកំណើត​នៅក្នុង​ទឹកដី​អច្ឆ​រិយៈ​ខេត្តសៀមរាប​។ ពេលនេះ​ ណ កាហ្វេ​ក៏បាន​ពង្រីក​ខ្លួន​បង្ហាញ​វត្តមាន​នៅក្នុង​ទីក្រុង​ភ្នំពេញ​ជាលើកដំបូង​ ដើម្បី​បំពេញ​បំណង​របស់​អតិថិជន​។

ហាង ណ កាហ្វេ
ហាង ណ កាហ្វេ

ហាង ណ កាហ្វេ
លេខទូរសព្ទ៖ 098 251 415 / 077 251 415
ទីតាំង៖ ផ្លូវ២៨៩ សង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ(ទល់មុខសាលាបឋមសិក្សាទួលគោក)
ចុចទីនេះបង្ហាញទីតាំង

ហាង Tiger Sugar

រសជាតិដ៏ប្រណិតដែលអាចអោយ Tiger Sugar ទទួលបានការគាំទ្រយ៉ាងច្រើនលើសលុប រហូតពង្រីកសាខារបស់ខ្លួនរហូតដល់ទៅជាង១០ប្រទេស ទាំងក្នុងទ្វីបអាស៊ី និងទ្វីបអ៊ឺរ៉ុប​ មានដូចជា៖ សង្ហិបុរី​ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ វៀតណាម កូរ៉េ សហរដ្ឋអាមេរិក ហើយបច្ចុប្បន្ននេះកំពុងមានវត្តមាននៅក្នុងប្រទេស កម្ពុជាយើងផងដែរ ។ Tiger Sugar ជាហាងតែគុជតំបូងគេនៅតៃវ៉ាន់ ដែលបង្កើតរូបមន្តតែគុជ រួមបញ្ចូលគ្នា រវាងតែប្រណិត ជាមួយទឹកដោះគោស្រស់ ស្ករត្នោតពិសេស​ និង cream mousse បង្កើតបានជាភេសជ្ជៈមួយកែវដែលមានសម្បុរឆ្នូតៗដូចសត្វខ្លា ហើយផ្តល់នូវរសជាតិឆ្ងាញ់ថែមទៀតផង។

ហាង Tiger Sugar
ហាង Tiger Sugar

ហាង Tiger Sugar
ទីតាំង៖ ស្ថិតនៅផ្ទះលេខ ២១៥ តាមបណ្ដោយផ្លូវប៉ាស្ទ័រ រាជធានីភ្នំពេញ
Facebook Page: Tiger Sugar Cambodia
បើកចាប់ពីម៉ោង 10ព្រឹក ដល់ 9:30យប់

ហាង MotoCafe

បើទោះបី ១ ឆ្នាំ ២ឆ្នាំនេះយើងហាក់ឃើញមានការនាំចូលយីហ៊ោកាហ្វេល្បីៗ មកពីក្រៅប្រទេសច្រើនក៏ដោយ តែកូនខ្មែរយើងនៅតែជំនះបង្កើតយីហ៊ោថ្មីដោយខ្លួនឯង តែសំរាប់ស្លាកយីហ៊ោដែលមានឈ្មោះថា MotoCafe ចេញពីស្នាដៃកូនខ្មែរនេះ ហាក់ទទួលបានការគាំទ្រខ្លាំងទៅវិញ។ បើនិយាយពីរសជាតិកាហ្វេកាន់តែអ៊ែម គឺសុទ្ធតែផលិតផលខ្មែរយើង ដែលនាំយកមកពីខេត្តមណ្ឌលគិរី ហើយអ្វីដែលយើងមិនសរសើរម្ចាស់ហាងទៀតនោះគឺ ការដែលមិនចោលពីទំនៀមទំលាប់ ការប្រើប្រាស់របស់ខ្មែរយើងតែម្តង ដោយគាត់បានបង្កើតបង្អែមបែបខ្មែរយើង ដែលយើងគ្រប់គ្នាបានស្គាល់រួចមកហើយនោះគឺ ទឹកកកឈូសខ្មែរបែបបុរាណ និងបង្អែមធុរេនជាដើម។

ហាង MotoCafe
ហាង MotoCafe
ហាង MotoCafe

ហាង MotoCafe
Call: 098 80 97 89 | 010 93 22 38
ទីតាំង៖ ម្តុំក្រោយសាលាវ៉ាន់ដា ផ្លូវ ៤០២ កែង ផ្លូវ ១៨៥

ហាង ស៊ីក្លូកាហ្វេ

ហាង ស៊ីក្លូកាហ្វេ បានទទួលការគាំទ្រ ខ្លាំងបំផុតទៅលើរសជាតិ កាហ្វេទឹកដោះគោស្រស់, កាហ្វេកា​ពូ​ឈឺ​ណូ​ទឹកកក និងបន្ទាប់មកមាន ម៉ូកាទឹកកក តែ​បៃ​តង​ទឹក​ដោះគោ ផា​សិន​ទឹក​ដោះ​គោនិងមានភេសជ្ជៈជាច្រើនប្រភេទទៀត។ ឡូយ បែបខ្មែរប៉ុណ្ណឹងហើយមិនសាកទៀតអី!

ហាង ស៊ីក្លូកាហ្វេ
ហាង ស៊ីក្លូកាហ្វេ

ហាង ស៊ីក្លូកាហ្វេ
ទូរស័ព្ទ៖ 010 7000 12
ទី​តាំង៖
សាខាទី1​ ផ្លូវលេខ​ 155​ កែង​ ផ្លូវលេខ​ 432
សាខាទី2​ ផ្លូវលេខ​ 163​ កែង​ ផ្លូវលេខ​ 386
សាខាថ្មី​ ផ្លូវលេខ​ 155​ កែង​ ផ្លូវ​លេខ​ 470

ហាង Cottage Coffee

សម្រាប់អ្នកដែលតែងតែនិយមចូលចិត្តរសជាតិ ភេសជ្ជៈ កាហ្វេ និងរសជាតិនំប័ុងរបស់ Cottage Coffee ពេលនេះកាន់តែងាយដោយ ហាង ​Cottage Coffee បើកសម្ពោធជាផ្លូវការ៣ទីតាំង ៣សាខាផ្សេងគ្នា ដែលផ្តល់នៅភាពងាយស្រួលជូនដល់អតិថិជនរបស់ខ្លួនបានសាកនៅរសជាតិថ្មី ហើយទីតាំងសុទ្ធតែល្អៗសម្រាប់លោកអ្នក គឺនៅ សាខាបឹងកេងកង សាខាផ្សារទំនើប អូឡាំព្យារ សាខាវិមានកាណាឌីយ៉ា។

ហាង Cottage Coffee
ហាង Cottage Coffee

ហាង Cottage Coffee
លេខទូរស័ព្ទ៖ 010 390 088
ទីតាំង៖ ផ្សារទំនើប អូឡាំព្យារជាន់ទី៥

ហាង CHA TANG CAMBODIA

មួយរយៈចុងក្រោយនេះ ហាងតែគុជ ឬតែទឹកដោះគោ រីកស្គុះស្គាយដូចផ្សិតពាសពេញរាជធានីភ្នំពេញយើង ក៏ដូចជាតាមបណ្តាខេត្តមួយចំនួនទៀត ប៉ុន្តែមានហាងមួយ ដែលយើងនឹងលើកយកមកបង្ហាញប្រាប់លើកនេះ មានចំនុចពិសេស ហើយក៏ទើបតែមានដំបូងគេផងដែរនៅកម្ពុជាយើងដែលហាងនេះបាននាំយករសជាតិភេសជ្ជៈថ្មីដែលអាចញ៊ាំជំនួសអាហារពេលព្រឹកបាន ភេសជ្ជៈប្រចាំហាងនោះមានឈ្មោះថា Tang Rice Yogurt មាននៅហាង CHA TANG CAMBODIA

ហាង CHA TANG CAMBODIA
ហាង CHA TANG CAMBODIA
ហាង CHA TANG CAMBODIA

ហាង CHA TANG CAMBODIA
Tel: 095 280 281
បើកលក់ 9ព្រឹក-9យប់
ទីតាំង លើផ្លូវ ប៉ាស្ទ័រ ជិតសាលាស៊ីសុវត្ថិ
ផែនទី https://goo.gl/maps/uqkWEbVUwkvczqER8

ហាង Heeretea

ភេសជ្ជៈថ្មីមកទៀតហើយ មកលើកនេះ គឺផ្គាប់ចិត្តអ្នកចូលចិត្តផឹកប្រភេទតែ ដឹងតែពេញចិត្តស្ដូកហ្មង អោយតែបានមកដល់ ហាង Heeretea ។ Admin សុំសួរតិចចង់ដឹងថានរណាខ្លះបានមកសាកភេសជ្ជៈថ្មីនេះខ្លះ ហើយថាបើមិនទាន់ទេ ឆាប់មកលឿនៗមកណាគឺថាឆ្ងាញ់ហើយប្លែកទៀត ព្រោះថាមានច្រើនប្រភេទ Cheese Tea, Milk Tea និងFruit Tea ដែលគេបានយកតែមករួមបញ្ចូលជាមួយផ្លែឈើស្រស់ៗធ្វើអោយរសជាតិឆ្ងាញ់ប្លែកពីគេតែម្ដង។

ហាង Heeretea
ហាង Heeretea

ហាង Heeretea
លេខទូរសព្ទ៖ 016 518 678
ទីតាំង៖ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះនរោត្តម សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង ទល់មុខអាគារKeystone

ហាង Benz​ &​ Grace​ Coffee​ Cake​ 

ហាង Benz​ &​ Grace​ Coffee​ Cake​ ជាទីកន្លែងដ៏ល្អពិសេសដែលមានCake រសជាតិប្លែកៗឆ្ងាញ់ និងកាហ្វេដែលមានរសជាតិដ៏ប្រណិតផងដែរ។ ជាពិសេស ក្នុងហាងមានការរចនាយ៉ាងស្រស់ស្អាត ដែលអាចអោយអតិថិជនអង្គុយក្រេបរសជាតិកាហ្វេ បានយ៉ាងរីករាយ។

ហាង Ben & Grace Coffee Cake
ហាង Ben & Grace Coffee Cake

ហាង Ben & Grace Coffee Cake
ទីតាំង៖ ផ្ទះលេខ៨៣ ផ្លូវ១៥៥(ជិតហាងកាហ្វេអាម៉ាហ្ស៊ូន) សង្កាត់ទួលទំពួង ខណ្ឌចំការមន ភ្នំពេញ
លេខទូរសព្ទ៖ 017 799 109 / 070 799 109

ហាង QueenBee Cafe

សួរតាមត្រង់ធំប៉ុណ្ណឹងហើយ គិតថាញ៉ាំម្នាក់ឯងអស់អត់?​ គេថាញ៉ាំកែវតូចមិនសូវស្ទាវទេ ចឹងកុម្មង់អាធំម្តងមើលម៉េចវិញ កុំភ្លេចណា មហាម៉ូយៗទាំងអស់គ្នាមករកបាននៅ QueenBee Cafe ទៅសាកតែគុជកែវយក្សនេះ តែហាមដាច់ខាត់គឺទៅម្នាក់ឯង ព្រោះថាធំណាស់ញ៉ាំមិនអស់ទេ រកគ្នីគ្នាមកដល់តែ៤ទៅ៥នាក់ទើបល្មម។

ហាង QueenBee Cafe
ហាង QueenBee Cafe
ហាង QueenBee Cafe
ហាង QueenBee Cafe
ហាង QueenBee Cafe
ហាង QueenBee Cafe

ហាង QueenBee Cafe
ទីតាំង៖ ក្នុងផ្សារ TK Avenue ក្រោយ Legend Cinemas
លេខទូរស័ព្ទ៖ 093 399 388 / 066 999 799

ហាង Moma’s Bubble Tea Bar

ឱ្យតែមកថ្មីមិនដែលរំលងម្តងណាទេ! មោះៗភេសជ្ជៈថ្មីមកដល់ទៀតហើយ ហាង Moma’s Bubble Tea Bar ពេញនិយមខ្លាំងនៅប្រទេសថៃហើយមានរហូតដល់១០៤សាខា ពេលនេះលេចវត្តមាននៅម្តុំវត្តភ្នំុ់ ក្បែរអាគាកាណាឌីយ៉ា ផ្តល់នៅភេសជ្ជៈប្លែកៗជាច្រើនរសជាតិ ហើយតម្លៃវិញសមរម្យទៀត ។

ហាង Moma’s Bubble Tea Bar
ហាង Moma’s Bubble Tea Bar
ហាង Moma’s Bubble Tea Bar

ហាង Moma’s Bubble Tea Bar
ទីតាំង៖ ផ្ទះលេខ#102 ផ្លូវ108 សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ (ក្បែរអាគា កាណាឌីយ៉ា)
លេខទូរស័ព្ទ៖ 087 900 910 / 016 48 9999

ហាង TEABRARY

ហាងភេសជ្ជៈ TEABRARY មានភេសជ្ជៈថ្មី នៅក្នុងផ្សារសូរិយា ជាន់ទី១ ដែលបម្រើជូនលោកអ្នកនៅប្រភេទភេសជ្ជៈគ្រប់រសជាតិ ជំនាន់ថ្មីៗ ប្រើវត្ថុធាតុដើមប្រទេសតៃវ៉ាន់។ ឈ្មោះថា TEABRARY គឺជាការរួមបញ្ចូលគ្នារវាងពាក្យ “តែ (TEA)” និង “បណ្ណាល័យ (LIBRARY)” ក្នុងអត្ថន័យបង្ហាញពីការយល់ដឹងអំពីប្រភេទតែ ជំនាញក្នុងការជ្រើសរើសប្រភេទស្លឹកតែ បច្ចេកទេសនៃការឆុង បូករួមបញ្ចូលសិល្បៈនៃការច្នៃ បានបង្កើតឡើងនូវភេសជ្ជៈតែ “TEABRARY” ឈ្ងុយឆ្ងាញ់ដ៏ល្អដាច់គេ ។សម្រាប់ភេសជ្ជៈមានរសជាតិប្លែកៗ ដូចជា៖ ចាហួយកាហ្វេនិងតែទឹកដោះគោ , ទឹកដោះគោគ្រីមឈីស , តែបៃតងគៀមបួយ និង សាច់ចាហួយទន់ , Brown Sugar រូបរាងដបខ្យូតៗគួរអោយស្រលាញ់ថែមទៀតផង​ ។ មិនត្រឹមតែប៉ុណ្ណោះទេ មានទាំងប្រូម៉ូសិនទិញមួយថែមជូនមួយទៀត ឡូយហ្មង។ រីករាយជាមួយហាងភេសជ្ជៈថ្មី “TEABRARY” នឹងមានវត្តមាននៅផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍ ជាន់ទី១។

ហាង Teabrary Cambodia
ហាង Teabrary Cambodia
ហាង Teabrary Cambodia
ហាង Teabrary Cambodia
ហាង Teabrary Cambodia
ហាង Teabrary Cambodia

ហាង Teabrary Cambodia
លេខទូរស័ព្ទ៖ 016 898 887
ទីតាំង៖ នៅក្នុងផ្សារសូរិយា ជាន់ទី១

ហើយមួយទៀតនិយាយអោយត្រង់មានហាងច្រើនទៀតដែលមានការតុបតែងស្អាតៗ គ្រាន់តែមិនទាន់បានទៅឬ ថត​ទេចឹងហើយមិនហ៊ានពណ៍នា ដូច្នេះចាំទំនេរក្រុមការងារនឹងរិះរកបន្ថែមទៀត ឬក៏ហាងណាគិតថាហាងខ្លួនមានចំនុចពិសេសការតុបបែងប្លែកៗ រសជាតិឆ្ងាញ់អី អាចទាក់ទងមកយើងខ្ញុំតែម្តងក៏បានដែរណា៎