សារេតាសាម៉ូម ១សន្លឹក ចាយលុយស្រុកឯងឲ្យស្គាល់សមុទ្រថ្លាដូចកញ្ចក់ម្តងមើល

កោះរ៉ុងសន្លឹម ឋានសួគ៍ក្រោមមេឃ

0
2551

រដូវកាលដើរលេងជិតមកដល់កុំអោយចេះតែនឹកឃើញដើរស្រុកគេពេក ម៉េចៗ ទេបើថាមិនទាន់ស្គាល់សមុទ្រស្រុកឯងថ្លាស្អាតប៉ុណ្ណាទេ ល្មមនឹកឃើញដាក់គោលដៅទៅលេងម្តងហើយ កុំឲ្យគេថាដើរតែស្រុកគេ ស្រុកឯងមិនស្គាល់អស់ផង ដូច្នេះហើយជើងនេះសារេកាត់កង ដកតាសាម៉ូម ១សន្លឹកមក ១០០ដុល្លារយើងនឹងត្រូវនឹង ៤០០០០០រៀល ធានាលៃលក១គ្រប់ ដើរគេងបាន ២ថ្ងៃ ១យប់នៅលើកោះរ៉ុងសន្លឹមដ៏ស្រស់ស្អាតមួយនេះ។

ដំបូងយើងត្រូវធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុរួច ជិះទូកឆ្លងសមុទ្រទៅកាន់កោះរ៉ុងសន្លឹម ដោយតម្លៃទូទៅមានចាប់ពី 18-25 ដុល្លារ ដូច្នេះហើយអ្នកគួរកក់ជាមុន តាមរយៈទូក GTV Speed Boat ឬ Speed Ferry អាចកក់តាមអនឡាញបាន ចុចទីនេះ ឬទំនាក់ទំនងកក់ផ្ទាល់ជាមួយក្រុមហ៊ុនទូកក៏បាន ហើយតម្លៃនេះជាតម្លៃសម្រាប់ទៅមក។

និយាយដល់កន្លែងគេងវិញ Admin ណែនាំប៉ុន្មានកន្លែងដែលមានតម្លៃធូរក្រោម ១០ម៉ឺន ជូនអ្នកទាំងអស់គ្នា ហើយអ្នកគួរធ្វើកក់ជាមុន ដើម្បីបានតម្លៃធូរផងដែរតាមរយៈ Booking.com

Easy Tiger Bungalows ដើម្បីកក់ ចុចទីនេះ
Lost and Found ដើម្បីកក់ ចុចទីនេះ
Yellow Moon M23 ដើម្បីកក់ ចុចទីនេះ
On the Rocks ដើម្បីកក់ ចុចទីនេះ
The Cliff Hostel ដើម្បីកក់ ចុចទីនេះ

ហើយចំណែកឯការញ៉ាំលោកអ្នកអាចរកទិញបាននៅលើកោះរ៉ុងសន្លឹមបាន សម្រាប់កន្លែងស្នាក់នៅខាងលើក៏គេមានជា Menu សម្រាប់ការកុំម៉្មងញ៉ាំបានផងដែរ ដូច្នេះហើយលោកអ្នកអាចសារេលៃលក ម៉ាសមល្មមតាមការចំណាយដែលលោកចង់ចំណាយបាន។ សរុបមក លុយ ១០០ដុល្លាររបស់អ្នកធានាថាចាយម៉ាសប្បាយចិត្ត មិនបបូរពេកទេ តែអាចសប្បាយបាន បានស្គាល់កន្លែងថ្មី ក៏ដូចជាបទពិសោធន៍ថ្មី និងបានជួយដល់ប្រជាជនយើងបានចូលខ្លះៗ ពីការចំណាយរបស់យើង លើទឹកដីរបស់យើងដែរ។