មិនថាថ្ងៃចុងសប្ដាហ៍ រឺក៏ថ្ងៃបុណ្យទានឈប់សម្រាកនោះទេ ភាគច្រើននិយមដើរលេងជាមួយគ្រួរសារ គូរសង្សារ រឺក្រុមការងារមែនអត់? បែបនេះក៏គួរស្គាល់កន្លែងដែលមានម្ហូបឆ្ងាញ់ៗ បរិយាកាសបែបធម្មជាតិ និងនៅជិតៗក្រុងអោយបានច្រើនហើយ ដើម្បីងាយស្រួល ទៅមិនឆ្ងាយហើយទទួលបានអារម្មណ៍ស្រស់ស្រាយថែមទៀត។ ម៉ោះៗ Admin ទើបស្គាល់កន្លែងមួយ នៅមិនឆ្ងាយពីក្រុងប៉ុន្មានទេ ហើយស្ថិតនៅជាប់ដងទន្លេទៀត សាកស្រមៃមើល បើបានទៅស្រស់ស្រាយប៉ុណ្ណាទៅ នោះគឺអាហារដ្ឋាន ចំការក្រូច – ស្វាយរលំ។
អាហារដ្ឋាន ចំការក្រូច ស្វាយរលំ មានម្ហូបឆ្ងាញ់ៗ បែបស្រុកស្រែ មាន់ដុត ប្រហុកចិញ្រ្ចាំ ដែលជាមុខម្ហូបប្រចាំហាង និងមានម្ហូបឆ្ងាញ់ៗជាច្រើនទៀតផងដែរ។ បន្ថែមពីម្ហូបឆ្ងាញ់ ទេសភាពស្រស់ស្អាត ជាប់មាត់ទន្លេ ខ្យល់អាកាសបរិសុទ្ធ តែប៉ុណ្ណោះលោកអ្នកក៏អាចស្ទូចត្រីលេងលំហែអារម្មណ៍បានថែមទៀតផង។
មិចដែរ ស្គាល់កន្លែងដែលមានលក្ខណៈពិសេសបែបនេះហើយនៅចាំអីទៀត។ ណាមួយកៀកថ្ងៃចុងសប្ដាហ៍ផង សារេណាត់គ្នាដាក់គម្រោងទៅបន្ធូរភាពតានតឹងចេញស្រូបយកថាមពលពីធម្មជាតិ និងបំពេញក្ដីសុខអោយខ្លួនឯងម្ដងមើល៎ អស់ប៉ុន្មានលុយ៕
អាហារដ្ឋាន ចំការក្រូច ស្វាយរលំ
លេខទូរស័ព្ទ៖ 060 267 267/098 267 267
ទីតាំង៖ ក្រុង តាខ្មៅ រឺ ចុចទីនេះ