បើកឆាក Euro 2016 ម្ចាស់ផ្ទះបារាំង ទទួល រូម៉ានី

France vs Romania - Euro 2016

0
2548
France vs Romania - Euro 2016

ថ្ងៃនេះ គឺជាការប្រកួតបើកឆាករបស់ពានរង្វាន់ Euro 2016 ក្នុងពូល A រវាងម្ចាស់ផ្ទះ បារាំង នឹង រ៉ូម៉ានី នៅម៉ោង ២ រំលងអាធ្រាតយប់នេះ។ សំរាប់ការប្រកួតយប់នេះ គឺធ្វើនៅពហុកីឡាដ្ឋាន Stade de France ក្នុងទីក្រុង Saint-Denis ដែលអាចទទួលទស្សនិកជនរហូតដល់ 80,100នាក់ ហើយពហុកីឡាដ្ឋាននេះ ចាប់បើកដំណើរការក្នុងខែមករា ឆ្នាំ1997។

Stade de France
Stade de France

សំរាប់អាជ្ញាកណ្តាលកាត់សេចក្តីក្នុងការប្រកួតនេះ គឺលោក Viktor Kassai និងជំនួយការអាជ្ញាកណ្តាលលោក Gyorgy Ring, លោក Vencel Toth, លោក Tamas Bognar និងលោក Adam Farkas។

ប្រវត្តិរបស់ក្រុមបារាំង

បារាំងធ្លាប់ឈ្នះពានរង្វាន់ Euro ចំនួន២ដង គឺក្នុងឆ្នាំ1984 និងឆ្នាំ2000។ ហើយសំរាប់ឆ្នាំ2016 នេះ គឺក្រុមបារាំង ធ្វើជាម្ចាស់សំរាប់ពានរង្វាន់នេះផងដែរ។ ចំពោះការប្រកួត3ដង ចុងក្រោយ គឺឈ្នះទាំង 3ដង។

France
France Player

– France 4-2 Russia
– France 3-2 Cameroon
– France 3-0 Scotland

ប្រវត្តិរបស់ក្រុមរ៉ូម៉ានី

រូម៉ានី មិនធ្លាប់ឈ្នះជើងឯកនេះពិមុនមកទេ សំរាប់វត្តមានទាំង៤ដង ក្នុងព្រឹត្តិការណ៏នេះ។ លទ្ធផលធ្វើបានល្អបំផុត គឺឡើងដល់វគ្គ 8ក្រុមចុងក្រោយ ក្នុងឆ្នាំ 2000 (ប្រកួតចាញ់អ៊ីតាលី 2-0)។ ចំពោះការប្រកួត3ដង ចុងក្រោយ គឺឈ្នះ1ដង ស្មើ1ដង ចាញ់១ដង។

Romania
Romania Player

– Congo DR 1-1 Romania
– Romania 3-4 Ukraine
– Romania 5-1 Georgia

សំរាប់ក្រុមទាំង២គឺ ធ្លាប់ជួបគ្នាចំនួន 9ដង ក្នុងនោះ បារាំងឈ្នះ 4ដង នឹងស្មើ 5ដង។