ច្បាស់ណាស់ពីមុនមកអោយតែនឹកឃ្លាន ស៊ុបស៊ូគី ភាគច្រើនអ្នកទាំងអស់គ្នាច្បាស់ជាទៅញ៉ាំនៅតាមហាងហើយមែនអត់? តោះ ផ្លាស់ប្ដូរទម្លាប់នេះចេញ ចាប់ពីពេលនេះនឹកឃ្លានរៀនធ្វើញ៉ាំដោយខ្លួនឯងវិញម្ដង ណាមួយបានបញ្ចេញស្នាដៃផង។ សម្រាប់គ្រឿងផ្សំក្នុងការធ្វើ និងរបៀបធ្វើAdmin ទុកនៅខាងក្រោមនេះ មើលហើយឡើងផ្សារទិញគ្រឿងផ្សំមកទុកធ្វើញ៉ាំល្ងាចនេះ។
? គ្រឿងផ្សំដែលត្រូវមាន៖
- មឹក ២ខាំ
- បង្គា ២ខាំ
- ខ្ទឹមស ៨កំពិស
- ខ្ទឹមក្រហម ២ម៉ឺម
- ការ៉ុត មួយកំណាត់នៃមើម
- ឆៃថៅ ១មើម
- គល់ជីវ៉ាន់ស៊ុយ ៣គល់
- ទឹកស៊ូគី ៥ស្លាបព្រាបាយ
- គ្រឿងបុក(ខ្ទឹម ៩កំពឹសតូច, គល់ជីវ៉ាន់ស៊ុយ ១គល់, ម្ទេសស្រស់ ១០គ្រាប់, ម្រេចស ១ស្លាបព្រាកាហ្វេ)
- ប៊ីចេង ១ស្លាបព្រាកាហ្វេ
- អំបិល ១ស្លាបព្រាកាហ្វេ
- ស្ករស១ស្លាបព្រាកាហ្វេ
- ដុំស៊ុបខ្នរ ១ដុំ
- ស្ពៃ បូកគោ
- ត្រកួន
- ពងមាន់ ១គ្រាប់
- ទឹក ៧០០មីលីលីត្រ
វីដេអូបង្រៀនចម្អិន៖