ហុតមិនបែកញើសមិនខ្ចីឈប់ចឹងហ្មង ស៊ុបស្មងគោពិសេស លេងចឹងៗអីចាំកាល រដូវកាលនេះ មេឃត្រជាក់ៗ ក្រពះសួររកតែស៊ុបក្តៅៗ ប៉ះចំដើមខែលុយចូលទៀត មិនទៅសាករសជាតិមុខម្ហូបថ្មី សមាជិកមីនុយថ្មីពីហាង BEST FOOD ដឹងតែមានជាតិណាស់។
បើមិនទាន់ឃើញដូចជាអីទេ តែនេះឃើញហើយចឹង ឃ្លានភ្លាមតែម្តង ទំនងពេក ស៊ុបស្មងគោ ឆ្អឹងគោ ប្រហិតសាច់គោ ស្មងគោអាំងអំបិលម្ទេស បន្ថែមជាមួយពោះគោទៀត ជាតិណាស់ម្ចាស់ថ្លៃ ហុតដល់តែអស់ពីចាន ។ និយាយអោយត្រង់ទៅ មុខម្ហូបថ្មីនេះ ហាង BEST FOOD បានបញ្ចេញស្នាដៃ ច្នៃចេញជារសជាតិមួយថ្មី ជាចំណងដៃ ខែថ្មី សម្រាប់ម៉ូយៗ ដែលតែងតែនិយមចូលចិត្តរសជាតិមុខម្ហូប ប្រចាំហាងកន្លងមក បានទទួលសាកយកនូវរសជាតិថ្មីមួយទៀត ដែលផ្តល់ជាជម្រើសជាច្រើនមុខ អាចជ្រើសរើសតាមចំណង់ចំណូលចិត្តបាន។
ជាការពិតស្ថិតក្នុងបរិយាកាសបែបនេះ សម្រាប់បងប្អូនដែលជាអតិថិជន ទំាងចាស់ ទាំងថ្មី ដែលតែងតែគាំទ្រកន្លងមក សូមកុំភ្លេចមកសាករសជាតិថ្មីនេះផងណា សម្រាប់រសជាតិដឹងតែអ៉េមហើយ ។ សម្រាប់បងប្អូនដែលជ្រើសរើស ការទទួលទានអាហារ នៅហាង BEST FOOD គឺលោកអ្នកមិនខកបំណងនោះឡើយ ដោយសារតែមុខម្ហូបនៅទីនោះ មានលក្ខណៈសម្បូរបែប ផ្តល់ជូនលោកអ្នកជាច្រើនជម្រើស អាចជួបជុំគ្រួសារមិនខ្វះអ្វីញ៊ាំនោះទេ។ តោះកុំភ្លេចណា ល្ងាចនេះណាត់គ្នាមក បញ្ចេញញើសម្តង។
ហាង Best FOOD
លេខទូរសព្ទ៖ 069 41 41 44 / 061 41 41 44
ទីតាំង៖ ក្រោយស្តុប pizza company ផ្លូវ 261 កែងផ្លូវ 150 សង្កាត់ទឹកល្អក់មួយ(ទល់មុខទីក្រុងអាន់ឆ័រ)