កាន់តែងាយស្រួលហើយ សម្រាប់ម៉ូយៗរបស់ហាងផ្ទះម្ទេស ដោយថ្មីៗនេះ បន្ទាប់ពីមានការគាំទ្រខ្លាំងពីសំណាក់អតិថិជនដែលនិយមចូលចិត្តញ៊ាំរសជាតិមុខម្ហូប ទាំងការកុម្មង់ខ្ចប់ និងញ៊ាំក្នុងហាងផ្ទាល់ ថ្មីៗហាងផ្ទះម្ទេស បានពង្រីកសាខាថ្មីទី៤ នៅម្តុំផ្លូវ២០០៤ ក្រោយផ្សារសុិនជូរី ជិតក្រុមហ៊ុនម៉ូតូ ហ៊ុងដា ដូចនេះសម្រាប់បងប្អូនដែលជាម៉ូយៗ អាចទៅរកសាកបានណា មិនត្រឹមតែប៉ុណ្ណោះទេ សម្រាប់ហាងក៏បន្ថែមមុខម្ហូបថ្មីៗជាច្រើនមុខផងដែរ។
សម្រាប់មុខម្ហូបជាច្រើនដែលពេញនិយមខ្លាំងក្នុងហាង ផ្ទះម្ទេស ហើយអតិថិជនជាច្រើន ដែលទៅពិសាមិនដែលរំលងនោះមានដូចជា៖ ឈុតមូយ៉ាងផ្ទះម្ទេស ,ភ្លា salmon ,តាំគ្រឿងសមុទ្រ ,កំពីសលោត ,ក្តាមពងជ្រក់ , និងម្តេញទឹកត្រីស្ក សុទ្ធសឹងជាម្ហូបដែលលក់ដាច់ខ្លាំងក្នុងហាងផ្ទាល់តែម្តង ហើយមួយវិញទៀតអតិថិជនអាចកុម្មង់បានតាមតម្រូវការ ចង់ហិរកម្រិតណាក៏បាន ជាមួយផ្ទះម្ទេស អត់បញ្ហាទេ??។
ដូចនេះសម្រាប់ម៉ូយៗ មិនថាប្រុស ស្រី ចាស់ ក្មេងទេ កុំភ្លេចណា សាខាថ្មីនៅជិតហើយ មិនបាច់ចេញទៅណាឆ្ងាយទៀតទេ ហាង ផ្ទះម្ទេស សាខាទី៤ នៅផ្លូវ២០០៤ ស្រាប់ហើយ ម្ហូបថ្មីៗ ត្រៀមរួចជាស្រេច រងចាំតែម៉ូយៗ ទំនេរពីការងារណាត់គ្នាមកលេងតែប៉ុណ្ណោះ ហើយសម្រាប់បរិយាកាសខាងក្នុងហាងវិញ ធានាថាធំទូលាយ ចង់រៀបចំកម្មវិធី ខួបកំណើត ជប់លៀង អត់បញ្ហាទេ ម៉ាអ៉េម ។
ហាង ផ្ទះម្ទេស
លេខទូរសព្ទ ៖ 078 28 08 58 / 098 28 08 58
ទីតាំង ៖ ផ្លូវ 2004 ក្រោយផ្សារសុិនជូរី ជិតក្រុមហ៊ុនម៉ូតូ ហ៊ុងដា
វីដេអូ