វិធីក្នុងការជួយសង្រ្គោះបឋមអ្នកឆក់ខ្សែភ្លើង

First Aid - Electric Shock

0
4495

ពេលលោកអ្នកឃើញជនណាម្នាក់ឆក់ចរន្តអគ្គីសនី ត្រូវ​កាត់​ផ្តាច់​ចរន្តអគ្គិសនី​នោះ​ភ្លាម ដូច​ជា​ផ្តាច់​កុងតាក់ បិទ​បា​រ៉ែត រឺ​យក​ដំបង​ឈើ ឬ​ជ័រ​ដែល​មិន​អាច​ចម្លង​អគ្គិសនី​បាន​យក​ទៅ​ឆ្កិះ ឬ​ទាញ​ខ្សែភ្លើង​នោះ​ចេញពី​អ្នក​រង​គ្រោះ​។ យក​អ្នក​រង​គ្រោះ​មក​កន្លែង​ដែល​មាន​សុវត្ថិភាព ធ្វើការ​សង្គ្រោះ​បឋម​ដូច​ជា សង្កត់​ទ្រូង ផ្លុំ​មាត់ (​ត្រូវ​ប្រាកដ​ថា​ជន​រង​គ្រោះ​គ្មាន​ដង្ហើម ព្រោះ​វិធី​នេះ​មិន​អាច​ធ្វើ​ទៅ​លើ​ជន​រង​គ្រោះ​ដែល​មាន​ដង្ហើម​បាន​ទេ​) ក្នុង​រយៈពេល ២​នាទី​។

Electrical Electricalបើ​តែ​នៅ​គ្មាន​ដង្ហើម​ប្រញាប់​បញ្ជូន​គាត់​ទៅ​មន្ទី​ពេទ្យ សូម​ឈប់​ប្រើរ​វិធីរ​សង្គ្រោះ​ដូច​ជា ស្រោច​ទឹក កប់​ភក់ ឬ​ខ្សាច់​ជាដើម ដែល​វា​មិនមែន​វិធី​ជួយ​សង្គ្រោះ​នោះ​ទេ​។