តូបប្រហិត ចាប់បើកសាខាថ្មីក្រោយសាលាវ៉ាន់ដា ថ្មីទាំងមុខម្ហូប និងបរិយាកាស

ហាង តូបប្រហិត (ក្រោយសាលាវ៉ាន់ដា)

0
1788

អ្នកណាម៉ូយហាង តូបប្រហិតខ្លះ មានដឹងអត់ពេលនេះតូបប្រហិតបានបង្ហាញខ្លួនមកដល់ក្រោយសាលាវ៉ាន់ដាហើយណា បែបនេះសម្រាប់អ្នកដែលរៀន អ្នកធ្វើការ និងអ្នកដែលនៅប្លុកនេះនឹកឃ្លានចង់ញ៊ាំមុខម្ហូបឆ្ងាញ់ៗរបស់តូបប្រហិតមិនចាំបាច់ទៅដល់សាខាក្រោយពេទ្យកុមារជាតិ សាខាព្រះស៊ីសុវត្ថិទៀតនោះទេ មកត្រឹមតែសាខាថ្មីនេះដែលនៅកៀកខ្លួននេះអាចញ៊ាំបានម៉ាឆ្ងាញ់។

ហាង តូបប្រហិត (ក្រោយសាលាវ៉ាន់ដា)
ហាង តូបប្រហិត (ក្រោយសាលាវ៉ាន់ដា)
ហាង តូបប្រហិត (ក្រោយសាលាវ៉ាន់ដា)

អ្វីដែលពិសេសសម្រាប់សាខាថ្មី ហាង តូបប្រហិត ក៏បានបញ្ចេញមីនុយថ្មីផងដែរនោះគឺ ប្រហិតដុត ជាមួយទឹកជ្រលក់២រសជាតិគឺប្រហិតដុតរសជាតិម្ទេស និងរសជាតិខ្ទឹម ដែលជាការបង្កើតឡើងថ្មីពីចុងភៅប្រចាំហាងយ៉ាងយកចិត្តទុកដាក់ដែលទទួលបានរសជាតិយ៉ាងពិសេសប្លែក។ សម្រាប់មីនុយថ្មីនេះ តម្លៃមួយឈុត១២៥០០៛ ធានាថាញ៊ាំបានម៉ាឆ្ងាញ់ប្លែកមាត់ និងអាចញ៊ាំបានចាប់ពី២ ទៅ៣នាក់បានម៉ាអ៊ែម។

ហាង តូបប្រហិត (ក្រោយសាលាវ៉ាន់ដា)
ហាង តូបប្រហិត (ក្រោយសាលាវ៉ាន់ដា)

ណ្ហើយ បែបនេះម៉ូយៗទាំងអស់របស់តូបប្រហិត កុំភ្លេចបបួលគ្នាមកសាកភ្លក្សមីនុយថ្មីនេះណា​ ជាពិសេសគឺនៅសាខាថ្មីនេះតែម្ដង ព្រោះថាអាចអង្គុយញ៊ាំបានយ៉ាងរីករាយជាមួយបិរយាកាសដ៏ល្អទាំងខាងក្នុងមានម៉ាស៊ីនត្រជាក់ និងខាងក្រៅជាមួយបរិយាកាសបែបធម្មជាតិក្រោមម្លប់ដើមឈើយ៉ាងត្រជាក់។ ចំពោះទីតាំងថ្មីក្រោយសាលាវ៉ាន់ដានេះគឺងាយស្រួលរកមែនទែន គឺស្ថិតនៅផ្លូវ402 កែង ផ្លូវ185 ក្រោយសាលាវ៉ាន់ដា ( ក្នុងទីតាំង ហាង Moto Café )៕

ហាង តូបប្រហិត (ក្រោយសាលាវ៉ាន់ដា)
ហាង តូបប្រហិត (ក្រោយសាលាវ៉ាន់ដា)
ហាង តូបប្រហិត (ក្រោយសាលាវ៉ាន់ដា)

ហាង តូបប្រហិត (ក្រោយសាលាវ៉ាន់ដា)
លេខទូរសព្ទ៖ 061 499 356
ទីតាំង៖ ផ្លូវ402 កែង ផ្លូវ185 ក្រោយសាលាវ៉ាន់ដា ( ក្នុងទីតាំង ហាង Moto Café )

វីដេអូ៖