នៅផ្ទះមួយរយៈនេះគ្រប់គ្នាច្បាស់ជាមានអារម្មណ៍នឹកឃ្លានម្ហូបឆ្ងាញ់ៗដែលធ្លាប់ញ៉ាំណាស់ហើយមើលទៅ ជាពិសេសនារីៗមិនដឹងថានឹកឃ្លានបុកល្ហុងយ៉ាងម៉េចហើយទេ។ តែមិនជាបញ្ហាសម្រាប់អ្នកដែលចង់ញ៉ាំបុកល្ហុង ក៏នៅតែអាចធ្វើការកុម្ម៉ង់ញ៉ាំបាន ពីហាង បងដារិទ្ធ បុកល្ហុងពិសេស ព្រោះថានៅទីនេះគឺនៅបន្តបើកទទួលខ្ចប់ជូនអតិថិជនជាធម្មតា ដោយគ្រាន់តែធ្វើការកុម្ម៉ង់តាមរយៈ App foodpanda, nham24 និង Wownow ។ អ្វីដែលពិសេសនោះគឺ គ្រប់មុខម្ហូបទាំងអស់នៅទីនេះគឺចម្អិន ដោយលោកដារិទ្ធដែលជាអតីតបេក្ខជន កម្មវិធីMasterChef Khmer រដូវកាលទី1ផ្ទាល់តែម្ដង រសជាតិពិតជាពិសេស។
ហាង បងដារិទ្ធ បុកល្ហុងពិសេស មានម្ហូបឆ្ងាញ់ៗជាច្រើន ជាពិសេសសម្រាប់មុខម្ហូបដែលទទួលបានការគាំទ្រខ្លាំងមានដូចជាបុកល្ហុងដែលក្នុងមួយថ្ងៃលក់អស់ជាង១៥០ត្បាល់ ហើយក៏មាន គ្រឿងសមុទ្រក្រឡុក ស្តេក អយស្ទ័រ និងក្ដាមជ្រក់។ ចំពោះមុខម្ហូបដែរអ្នកទាំងអស់គ្នាគួរតែសាក នោះគឺបុកល្ហុងតែម្ដង ព្រោះថាវាមានលក្ខណៈពិសេសរសជាតិប្លែកពិសេសពីបុកល្ហុងនៅហាងដ៏ទៃ។ ហើយមួយវិញទៀតនោះបុកល្ហុង នៅទីនេះគឺប្រើគ្រឿងផ្សំដែរត្រូវបានលាយបញ្ចូលគ្នាភ្លាមៗ និងមានប្រើនូវគ្រឿងសមុទ្រស្រស់ធ្វើអោយរសជាតិពិសេសថ្វេរដង។
ហាង បងដារិទ្ធ បុកល្ហុងពិសេស មិនត្រឹមតែមានមុខម្ហូបប៉ុន្មានមុខនេះទេណា គឺថាមានម្ហូបឆ្ងាញ់ៗជាច្រើនមុខទៀតផងដែរ ដោយគ្រប់គ្នាអាចកុម្ម៉ង់តាមចំណូលចិត្តរបស់លោកអ្នក តាមរយៈ App foodpanda, nham24 និង Wownow កុំភ្លេចធ្វើការកុម្ម៉ង់ឥលូវនេះ៕
ហាង បងដារិទ្ធ បុកល្ហុងពិសេស
លេខទូរសព្ទ៖ 093 810 380 / 096 903 88 38
ទីតាំង៖ ស្ថិតនៅបណ្ដោយផ្លូវ១០០៣ ផ្លូវពីម៉ាក្រូ ទៅAeon2 ជាប់នឹងធានាគារភ្នំពេញពាណិជ្ជ
វីដេអូ៖