ខណៈដែលអង់គ្លេសមិនសូវជាមានទំរង់លេងល្អទាល់តែសោះ នៅក្នុងព្រឹត្តិការណ៍ធំៗរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយលទ្ធផលបរាជ័យយប់មិញនេះបានធ្វើអោយអ្នកគាំទ្រអង់គ្លេស ខកចិត្តយ៉ាងខ្លាំង។
ទីបំផុត មិនបានប៉ុន្មានម៉ោងផង ក្រោយក្រុមជំរើសជាតិ England ប្រកួតចាញ់ក្រុម Iceland ក្នុងវគ្គ១៦ក្រុមចុង ក្រោយ។ លោក Roy Hodgson ដែលជាគ្រូបង្វឹកដែលមានចំណូលខ្ពស់បានសំរេចចិត្តលាឈប់ក្នុងការ គ្រប់គ្រងក្រុម ក្នុងអាយុ68ឆ្នាំ។
គាត់បានទទួលកុងត្រារយៈពេល៤ឆ្នាំជាមួយក្រុមជំរើសជាតិ ដោយ ជំនួសតំណែងរបស់លោក Fabio Capello។ ក្នុងការដឹកនាំកូនក្រុម 56 ប្រកួត គឺក្រុមអាចទទួលបាន ជ័យជំនះតែ 33ប្រកួតប៉ុណ្ណោះ។
https://youtu.be/ftl0DacePMc