១ប្រអប់ ៣៥០០៛ មាន់ចោរសមុទ្រ ទ្រូងមាន់បំពងដ៏ស្រួយឆ្ងាញ់ពិសេស និងក្លិនឈ្ងុយ ដែរគ្រប់គ្នាមិនអាចរំលងបាន?

0
5109

អ្នកណាខ្លះចូលចិត្តញ៉ាំមាន់បំពង ពេលនេះ Admin ចង់ណែរនាំអ្នកទាំងអស់គ្នាអោយបានស្គាល់ជាមួយហ្វ្រេនឆាយថ្មី មាន់ចោរសមុទ្រ របស់ក្រុមហ៊ុនAngel Food ដែលមានរសជាតិឆ្ងាញ់ស្រួយពិសេស និងក្លិនឈ្ងុយដែលគ្រប់បានញ៉ាំហើយជក់ចិត្តជាមួយសាច់ទ្រូងមាន់បំពងដែលមានជាប់ខ្លាញ់តិចបំផុត។

មាន់ចោរសមុទ្រ
មាន់ចោរសមុទ្រ
មាន់ចោរសមុទ្រ

លក្ខណៈដ៏ពិសេស មាន់ចោរសមុទ្រ ដែលគ្រប់គ្នាគួរតែសាកនោះក៏ដោយសារតែរសជាតិឆ្ងាញ់ដោយចុងភៅបានប្រលាក់គ្រឿងរហូតដល់២៤ម៉ោងធ្វើអោយសាច់មាន់ចូលជាតិល្អ និងយកទៅរួមបញ្ចូលជាមួយម្សៅបំពងដែលមានលាយគ្រឿងពិសេសធ្វើអោយរសជាតិកើនមួយកម្រិតទៀត។ អ្វីដែលកាន់តែពិសេសថែមទៀតនោះ ការចម្អិនគឺមានការកំណត់កម្ដៅត្រឹមត្រូវ ធ្វើអោយសាច់មាន់ឆ្អិនល្អ មានជាតិ សាច់មាន់មានជាតិខ្លាញ់តិចដែរធ្វើអោយញ៉ាំមិនទ្រលាន់។ បន្ថែមពីនេះ សម្រាប់ការញ៉ាំក៏មានរោយបន្ថែមនូវស្លឹកក្រូចសើច និងម្ទេសដែលធ្វើអោយមានក្លិនកាន់តែឈ្ងុយ និងញ៉ាំបញ្ចូលគ្នាកាន់តែឆ្ងាញ់។

មាន់ចោរសមុទ្រ
មាន់ចោរសមុទ្រ

តោះៗបែបនេះសម្រាប់អ្នកដែលចូលចិត្តញ៉ាំមាន់បំពងពិតជាមិនអាចរំលងបានទេណា ជាមួយមាន់បំពងពីហាង មាន់ចោរសមុទ្រ។ ជាពិសេសសម្រាប់អ្នកដែលចាប់អារម្មណ៍ចង់ប្រកបអាជីវកម្មជាមួយមាន់ចោរសមុទ្រ ក្រុមហ៊ុន Angel Food ក៏មានលក់ជូនផងដែរជាមួយតម្លៃរទាប ទទួលបានសិទ្ធិប្រើប្រេនធ្វើអាជីវកម្ម(គ្មានការបង់ប្រចាំឆ្នាំអ្វីឡើយ)។ មិនចាំបាច់ចំណាយលុយទិញវត្ថុធាតុដើមអីទៀតឡើយ ក្រុមហ៊ុននឹងបង្រៀនរូបមន្តទាំងអស់ដល់ម្ចាស់សិទ្ធិ លើផ្នែកអាហារ ការគ្រប់គ្រងបុគ្គលិក របៀបបម្រើសេវាកម្ម សម្រាប់ម្ចាស់សិទ្ធិដែលគ្មានបទពិសោទន៍កុំបារម្ភ ខាងយើងនឹងធ្វើការបង្ហាត់បង្រៀន។

មាន់ចោរសមុទ្រ
មាន់ចោរសមុទ្រ

រដូវកាលកូវីត ក្រុមហ៊ុននឹងដាក់តម្លៃពិសេស បញ្ចុះតម្លៃ25% ។ សម្រាប់ហ្វ្រេនឆាយបាល់មូលស្រួយគឺអាច បញ្ចុះតម្លៃ35% ។ សម្រាប់បងប្អូនដែលមិនអាចទិញហ្វ្រេនឆាយបាល់មូលស្រួយដោយសារតែគ្មានទីតាំងកុំភ្លេចចាប់ឪកាសនេះឲ្យបាន ។ តម្លៃពិសេស​បែបនេះ មិនយូរទេ ក្រុមហ៊ុននឹងលក់តម្លៃដើមវិញហើយ ។ទីតាំងលក់របស់ក្រុមហ៊ុននៅមុខបណ្ណាគារ បាក់ទូក លើផ្លូវ 161 ។ នៅលើផ្លូវ161 មានផលិតផល Angel Food 4 មុខតែម្តង ។ ដែលយើងនិយាយលេងថា Angel Street ៕

មាន់ចោរសមុទ្រ

មាន់ចោរសមុទ្រ
លេខទូរសព្ទ៖ 099 589 400 / 069 616 300
ទីតាំង៖ ស្ថិតនៅមុខបណ្ណាគារបាក់ទូក(ផ្លូវ១៦១)

វីដេអូ៖