កាន់តែពិសេសហើយ មីទាញតុងយ៉ាំ បញ្ចុះតម្លៃ ១ចាន ១មុឺនរៀលប៉ុណ្ណោះ ហើយ១ចាន ដឹងតែឆ្អែតតឹងពោះហ្មង មោះអ្នកណាខ្លះមិនទាន់បានញុាំ អាចមកសាកបានណា នៅហាង មីទាញតុងយុាំ ។ សម្រាប់ការបញ្ចុះតម្លៃនេះគឺមានចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។
ក្រោយពីដឹងពីតម្លៃហើយ ឥឡូវនេះយើងមកដឹងពីអ្វីដែលពិសេសមីទាញតុងយុាំវិញម្តង គឺសសៃមីត្រូវបានចុងភៅទាញធ្វើភ្លាមៗហ្មង ដែលធ្វើអោយមីមានរសជាតិឆ្ងាញ់ និងមានក្លិនឈ្ងុយ ហើយនៅពេលដែលបញ្ចូលជាមួយទឹកស៊ុបដ៏មានរសជាតិទៀតគឺអ៊ែមខ្លាំងមែនទែន។ ម្យ៉ាងទៀត មីទាញក៏មានប្រភេទសាច់ដូចជា៖ ផាក់លូវ ទាខ្វៃ គ្រឿងសមុទ្រ(មឹក លៀស) ដែលលោកអ្នកអាចជ្រើសរើសតាមចំណូលចិត្ត។
រកណាបានពិសេសជាងនេះទៅ គឺបញ្ចុះសល់តែ ១មុឺនរៀលអាចញ៊ាំបានឆ្ងាញ់មាត់ និងម៉ាតឹងពោះបែបនេះហើយនោះ ហុតស៊ុបក្ដៅៗចឹងអីក្ដៅសាច់ស្រួលខ្លួនតិចអី?៕
ហាង មីទាញតុងយុាំ
លេខទូរសព្ទ៖ 061 31 66 83 / 098 809 789
ទីតាំង៖ ផ្លូវ ១២២ សន្ធរម៉ុក ប្លុកខាងក្រោយ Tous Les Jours កម្ពុជាក្រោម
ផែនទី៖ ចុចទីនេះ
វីដេអូ៖