និយមចូលចិត្តម្ហូបជប៉ុនបានមកដឹងតែមិនខកបំណងហ្មងជាមួយ Kocho Japanese Restaurant Cambodia អាចនិយាយបានថាជាកន្លែងដែលផ្ដល់ក្ដីសុខខ្លាំងជាងគេបំផុតដល់អ្នកដែលចូលចិត្តម្ហូបជប៉ុន ព្រោះថាទីនេះមានម្ហូបជប៉ុនឆ្ងាញ់ៗពិសេសៗលើស ៥០មុខឯណោះចង់កម្ម៉ង់មួយណាក៏បានឆ្ងាញ់មាត់?។
បើនិយាយពីមុខម្ហូបដែលទទួលបានការគាំទ្រខ្លាំងនៅ Kocho Japanese Restaurant Cambodia មានដូចជាសូស៊ី, សាស៊ីមី និងស៊ុបគ្រឿងសមុទ្រជប៉ុន។ និយាយពីថាប៉ុន្មានមុខនេះរាល់អតិថិជនដែលមកញ៉ាំតែងតែកម្ម៉ង់ញ៉ាំមិនដែលរំលងនោះទេព្រោះថាមានរសជាតិឆ្ងាញ់ពិសេសហើយថែមទាំងប៉ូវកម្លាំងល្អសម្រាប់សុខភាពថែមទៀតផង។ ជាពិសេសនោះគឺ ស៊ុបគ្រឿងសមុទ្រជប៉ុន ដែលទឹកស៊ុបត្រូវដែលបានផ្សំគ្រឿងយ៉ាងពិសេសជាមួយរូបមន្តប្រចាំហាង ថែមទាំងបានស្ងោររម្ងាស់យ៉ាងយកចិត្តទុកដាក់បំផុត។ កម្ម៉ង់មួយឈុតនេះ ហុតទឹកស៊ុបក្ដៅៗឆ្ងាញ់ហូរញើសខ្ចាយ ស្រួលខ្លួនតិចអី ហើយធានាថាទទួលបានរសជាតិប្លែកមាត់។
អ្វីដែលកាន់តែពិសេសដែលគួរឲ្យចាប់អារម្មណ៍ពី Kocho Japanese Restaurant Cambodia ថែមទៀតនោះគឺបរិយាកាសនៅក្នុងហាងប្រកបដោយផាសុកភាព មានអនាម័យខ្ពស់ និងបុគ្គលិកមានភាពរួសរាយរាក់ទាក់ បម្រើសេវាកម្មយ៉ាងលឿនរហ័សជាទីគាប់ចិត្ត។ បែបនេះកុំភ្លេចណា ចូលចិត្តញ៉ាំម្ហូបបែបជប៉ុនដែលមានរសជាតិឆ្ងាញ់មានច្រើនមុខច្រើនជម្រើស Kocho Japanese Restaurant Cambodia ជាជម្រើសទី១ សម្រាប់លោកអ្នក៕
Kocho Japanese Restaurant Cambodia
លេខទូរសព្ទ៖ 096 655 10 54
ទីតាំង៖ ផ្លូវ២៩៤ ទល់មុខមន្ទីពេទ្យ ខេម៉ា សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង
វីដេអូ៖