ឃើញហើយហូរទឹកមាត់ហ្មង ជាមួយប្រភេទគ្រឿងបុកពិសេសៗពី ហាង ហិរតែឆ្ងាញ់ និយាយពីថាទំនងនោះទំនង ឯរសជាតិវិញគឺថាពិសេសញាក់ហ្មង គឺថាដិតៗ ញ៉ាំជក់មាត់ជាប់ចិត្ត។
នារីៗដែលចូលចិត្តបុកល្ហុងរសជាតិបែបថៃ រសជាតិដិតៗ សេវកន្លែងនេះទុកទៅដឹងតែមិនខកបំណងហ្មងហើយ។ នៅពេលដែលបានមកហើយ និយាយពីថាកម្ម៉ងមួយមុខណាក៏មិនអោយទាស់ចិត្តដែរ ដូចជាបុកល្ហុងក្ដាមប្រៃ បុកក្ដាមសេះ បុកបង្គារឆៅ បុកនំបញ្ចុក បុកងាវ បុកពោត បុកមី ហើយក្រៅពីគ្រឿងបុកប៉ុន្មានមុខនេះក៏មាន គុយទាវទូក និងជ្រក់ជើងមាន់ផងដែរ។
ចង់ដឹងថារសជាតិពិសេសប៉ុណ្ណាដិតៗឆ្ងាញ់ប៉ុណ្ណា ណាត់គ្នាមកសាកល្ងាចនេះមកដឹងតែឆ្ងាញ់មាត់ហ្មងហើយ? ៕
ហាង ហិរតែឆ្ងាញ់
លេខទូរសព្ទ៖ 017 66 22 35 / 081 66 22 35
ទីតាំង៖ ផ្លូវស្តុបកោសដូង បឹងសាឡាង ផ្ទះលេខ A-26 ផ្លូវ 257
ចាប់បើកពីម៉ោង ១រសៀល ដល់ម៉ោង ៨:៣០ យប់
វីដេអូ៖