ស៊ុបនៅ iFood Hotpot រសជាតិឆ្ងាញ់ហើយ បន្លែសាច់តម្លៃធូរថ្លៃថែមទៀត ពិសេសបស់គេមែន បរិយាកាសក៏ល្អនៅសាខាចាក់អង្រែ

iFood Hotpot

0
24467

លឺឈ្មោះ iFood Hotpot ច្បាស់ជាមានអ្នកស្គាល់រួចមកហើយជាពិសេសគឺអ្នកដែលចូលចិត្តញ៉ាំស៊ុបតែម្ដង​ ព្រោះថាពេលនេះទទួលបានការគាំទ្រខ្លាំង និងបានបើកសាខាថ្មីជាបន្តបន្ទាប់។ ថ្ងៃនេះ Admin នាំអ្នកទាំងអស់គ្នាឲ្យស្គាល់សាខាថ្មីដែលមានបរិយាកាសល្អជាប់មាត់ទន្លេ ដែលអាចអោយគ្រប់គ្នាអង្គុយញ៉ាំស៊ុប និងម្ហូបឆ្ងាញ់ៗនៅក្នុងហាងបានយ៉ាងរីករាយនោះគឺនៅសាខា ចាក់អង្រែ។

នៅពេលដែលបានមកដល់ iFood Hotpot មិនបាច់បារម្ភរឿងខ្វះម្ហូបញ៉ាំនោះទេ ព្រោះថាមានច្រើនមុខច្រើនជម្រើស ហើយថ្មីៗនេះហាងក៏បានបន្ថែមមីនុយថ្មីថែមទៀតផង។ សម្រាប់អ្នកចង់ញ៉ាំស៊ុបនៅទីនេះ គឺពិតជាពិសេសព្រោះថាទឹកស៊ុបនៅទីនេះ មានរហូតដល់ទៅ ៤រសជាតិសម្រាប់គ្រប់គ្នាធ្វើការជ្រើសរើស បើនិយាយពីតម្លៃបន្លែសាច់ គឺសមរ្យខ្លាំងមែនទែន ដែលមានចាប់ពី ២០០០៛ឡើងទៅ។ បើតាមការបញ្ជាក់ពីម្ចាស់ហាង រាល់គ្រឿងផ្សំស្ទើរតែ ៩០% គឺត្រូវបានធ្វើចុងភៅប្រចាំហាងផ្ទាល់ ដោយធានាបានទាំងរសជាតិ និងអនាម័យខ្ពស់។

តោះចាំអីទៀត តែប៉ុណ្ណេះចង់ញ៉ាំស៊ុប និងម្ហូបច្រើនមុខបបួលគ្នាមក iFood Hotpot សាខាចាក់អង្រែមក ធានាថាស្រស់ស្រាយជាមួយបរិយាកាសជាប់មាត់ទន្លេ មានតន្ត្រីកំដរអារម្មណ៍ និងរសជាតិម្ហូបឆ្ងាញ់ៗសម្រាប់គ្រប់គ្នា៕

iFood Hotpot
សាខាសំពៅមាស 092 / 098 216 358
សាខាកោះពេជ្រ 089 / 098 219 358
សាខាWB Arena 069 / 078 219 358

វីដេអូ៖